ក្រុមចោរញីឈ្មោល2នាក់បានធ្វើសកម្មភាពឆក់កាបូបពីជនជនជាតិបារាំង2នាក់ប្តីប្រពន្ធបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបារាំង ប្ដីប្រពន្ធពីរនាក់ត្រូវបាន ជនសង្ស័យប្រុសស្រីពីនាក់ធ្វើសកម្មភាព ឆក់កាបូបស្ពាយពីខ្លួនបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។

ក្នុងករណីនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦ នៅក្បែរនិងអាគារកាំបូឌីយ៉ាន់ណា តាមបណ្ដោយផ្លូវព្រះសីុសុវត្តិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

បើតាមសម្ដីជនជាតិបារាំងប្ដីប្រពន្ធទាំងពីរនាក់ដែលជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺពួកគាត់ទាំងពីរនាក់បានដើរ តាមបណ្ដោយផ្លូវព្រះសីុសុវត្តិ ទិសដៅពីជើងទៅត្បួង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យប្រុសស្រីពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសង់ប៊ិុច ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិបារាំងដែលដើរទន្ទឹមនិងប្ដី បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុភ្លាមៗនិងបាននាំជនរងគ្រោះទាំងពីរនាក់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ដោយឡែកសម្ភារៈដែលជនរងគ្រោះបាត់បង់រួមមាន ទូរស័ព្ទអាហ្វូនសិុច១គ្រឿង កាបូបមួយ សំបុត្រយន្តហោះ និងលុយមួយចំនួន។

គួរបញ្ជាក់ផងដែរថា កន្លងមកតែងតែមានករណីឆក់កាបូប និងទូរស័ព្ទពីជនបរទេសជាញឹកញាប់តែមិនដែលមានបង្ក្រាបឬក៏តាមចាប់យកជនល្មើសក៏ដូចជាសម្ភារៈដែលបាត់បង់មកប្រគល់ជូនជនរងគ្រោះវិញទេ គឺបានត្រឹមតែដាក់ពាក្យបណ្តឹងរួចហើយក៌ស្ងាត់ទៅវិញ ហើយម៉្យាងវិញទៀតជនរងគ្រោះភាគច្រើនគឺជាជនជាតិបរទេស ដែលជាអ្នកទេសចរណ៍ដែលចូលមកកំសាន្តនៅក្នុងប្រទេសកម្ពុជារបស់យើង ប្រជាពលរដ្ឋភាគច្រើនក៏បានសុំសំណូមពរទៅដល់ក្រសួងមានសមត្ថកិច្ចមេត្តាជួយរឹតបណ្តឹងខាងសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈអោយបានល្អផង ប្រជាពលរដ្ឋបន្តថាអំពើឆក់ប្លន់ទាំងនេះគឺកើតមានឡើង បណ្តាលមកពីការលេងល្បែងស៊ីសង គ្រប់ប្រភេទ ជាពិសេសករណីប្រើប្រាស់និងជួញដូរនូវសារធាតុញៀនលាយឡំគ្នាផងដែរដែលកើតមាននៅក្នុងមូលដ្ឋានផងដែរ៕

image

image

image

image

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print