ទីបំផុត! ក្រោយរដ្ឋបាលលោក​ ត្រាំ​ ចប់អណត្តិ ក្រុមហ៊ុនចិន Xiaomi ប្ដឹងរដ្ឋាភិបាលអាមេរិក ខណៈហាមអ្នកវិនិយោគទុនកុំឲ្យជំនួញជាមួយ​ និងដាក់ខ្លួនចូលក្នុងបញ្ជីខ្មៅ

ចែករំលែក៖

​អន្តរជាតិ៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានចេញបញ្ជាធ្វើការហាមឃាត់ មិនឱ្យក្រុមអ្នកវិនិយោទុក សហការរកស៊ីជាមួយនឹងក្រុមហ៊ុនមួយនេះ ដោយបានចោទប្រកាន់ថា ក្រុមហ៊ុន Xiaomi  ដែលជា«ក្រុមហ៊ុនយោធាចិន» ដែលអាចបង្កជាហានិភ័យ និងសន្តិសុខជាតិ។

នាពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi បានប្ដឹងជំទាស់រដ្ឋាភិបាលអាមេរិក ដែលបានដាក់ឈ្មោះក្រុមហ៊ុនរបស់ខ្លួន នៅក្នុង បញ្ជី ខ្មៅ«ក្រុមហ៊ុនយោធាចិន» និងបានហាមខាត់អ្នកវិនិយោគអាមេរិក មិនឱ្យបណ្ដាក់ទុក ឬរកស៊ីជាមួយ Xiaomi ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

បេីតាមការអះអាងពីក្រុមហ៊ុន Xiaomi បានលើកឡើងថា សហរដ្ឋអាមេរិក បានប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការហាមឃាត់ក្រុមហ៊ុនរបស់ចិន ដោយមិន បាន បង្ហាញភស្ដុតាងអ្វីទាំងអស់ ទង្វើបែបនេះគឺវាបានរំលោភសិទ្ធិ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយ Xiaomi សង្ឃឹមថាពាក្យបណ្ដឹងមួយនេះ នឹងជួយស្វែងរកយុត្តិធម៌សម្រាប់ក្រុមហ៊ុនចិន។

សូមរម្លឹកដែរថា កាលពីជំនាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្រុមហ៊ុនចិនជាច្រើនត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ និងហាមឃាត់ការធ្វើជំនួញនិងវិនិយោគផ្សេងៗ ដែលបណ្ដាលឱ្យបញ្ហាប្រឈមរវាងប្រទេសទាំងពីរ ទាំងអ្នកជំនួញ និងទាំងសម្ព័ន្ធភាពប្រទេស ហើយគេសង្ឃឹមថាប្រធានាធិបតីថ្មីរបស់ សហរដ្ឋអាមេរិក និងសម្របសម្រួលស្ថានភាពនេះ ឱ្យមកល្អប្រសើរឡើងវិញ៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print