ទីបំផុត! ក្រោយរដ្ឋបាលលោក​ ត្រាំ​ ចប់អណត្តិ ក្រុមហ៊ុនចិន Xiaomi ប្ដឹងរដ្ឋាភិបាលអាមេរិក ខណៈហាមអ្នកវិនិយោគទុនកុំឲ្យជំនួញជាមួយ​ និងដាក់ខ្លួនចូលក្នុងបញ្ជីខ្មៅ

ចែករំលែក៖

អន្តរជាតិ៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានចេញបញ្ជាធ្វើការហាមឃាត់ មិនឱ្យក្រុមអ្នកវិនិយោទុក សហការរកស៊ីជាមួយនឹងក្រុមហ៊ុនមួយនេះ ដោយបានចោទប្រកាន់ថា ក្រុមហ៊ុន Xiaomi  ដែលជា«ក្រុមហ៊ុនយោធាចិន» ដែលអាចបង្កជាហានិភ័យ និងសន្តិសុខជាតិ។

នាពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi បានប្ដឹងជំទាស់រដ្ឋាភិបាលអាមេរិក ដែលបានដាក់ឈ្មោះក្រុមហ៊ុនរបស់ខ្លួន នៅក្នុង បញ្ជី ខ្មៅ«ក្រុមហ៊ុនយោធាចិន» និងបានហាមខាត់អ្នកវិនិយោគអាមេរិក មិនឱ្យបណ្ដាក់ទុក ឬរកស៊ីជាមួយ Xiaomi នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

បេីតាមការអះអាងពីក្រុមហ៊ុន Xiaomi បានលើកឡើងថា សហរដ្ឋអាមេរិក បានប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការហាមឃាត់ក្រុមហ៊ុនរបស់ចិន ដោយមិន បាន បង្ហាញភស្ដុតាងអ្វីទាំងអស់ ទង្វើបែបនេះគឺវាបានរំលោភសិទ្ធិ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយ Xiaomi សង្ឃឹមថាពាក្យបណ្ដឹងមួយនេះ នឹងជួយស្វែងរកយុត្តិធម៌សម្រាប់ក្រុមហ៊ុនចិន។

សូមរម្លឹកដែរថា កាលពីជំនាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្រុមហ៊ុនចិនជាច្រើនត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ និងហាមឃាត់ការធ្វើជំនួញនិងវិនិយោគផ្សេងៗ ដែលបណ្ដាលឱ្យបញ្ហាប្រឈមរវាងប្រទេសទាំងពីរ ទាំងអ្នកជំនួញ និងទាំងសម្ព័ន្ធភាពប្រទេស ហើយគេសង្ឃឹមថាប្រធានាធិបតីថ្មីរបស់ សហរដ្ឋអាមេរិក និងសម្របសម្រួលស្ថានភាពនេះ ឱ្យមកល្អប្រសើរឡើងវិញ៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print