យកមុខទៅទុកកន្លៀតណាលោកព្រះ ! លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើ « ផិតក្បត់ »

ចែករំលែក៖

ខេត្តសៀមរាប៖ តើយកមុខទៅទុកនៅកន្លៀតណាលោកព្រះ,! ខណ: លោក ហៀក ចាន់លាង ដែលគេស្គាល់ថា មានតួនាទីជា អភិបាលរងខណ្ឌ៧មករា នៅ រាជធានីភ្នំពេញ ត្រូវបាន ស្ត្រីជាប្រពន្ធ ប្តឹង កម្លាំងកងរាជអាវុធ ហត្ថខេត្តសៀមរាប ឲ្យចាប់ឃាត់ខ្លួន រួមនិងស្រីស្នេហ៏ ពាក់ព័ន្ធនឹងអំពើ « ផិតក្បត់ » កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣០ មករា ២០២១ ខណះរូបលោកកំពុងនៅជាមួយស្រីស្នេហ៍ កំពុងរស់នៅក្នុងខុនដូរមួយកន្លែង ក្នុងខេត្តសៀមរាប បច្ចុប្បន្ន លោក ត្រូវបានសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប ចំណែក (ស្រីស្នេហ៍) ត្រូវបានអនុញ្ញាតិអោយត្រលប់ទៅលំនៅដ្ឋានវិញ។

បើយោងតាមផេកផ្លូវការ GRK SiemReap Page បានឲ្យផ្សាយឲ្យដឹងថា, ដោយបានការអនុញ្ញាតិពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣:៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្សចំនួន០៨នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់Condoមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណះនោះកំលាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំរស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្តី្រទាំង២នាក់មកការិយាល័យជំនាញដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។
ក្រោយពីការស្តាប់ចម្លើយរបស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប ចំណែកឈ្មោះ បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាតិអោយត្រលប់ទៅលំនៅដ្ឋានវិញ។
សូមបញ្ជាក់ថាការឈានទៅដល់ការបង្រា្កបនេះដោយសារតែមានបណ្តឹងពីស្រ្តី ជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)៕

...

ដោយ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print