រដ្ឋមន្ត្រីក្រសួងសុខាភិបាល មីយ៉ាន់ម៉ា លាលែងចេញពីតំណែង ក្រោយរដ្ឋប្រហារ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ាលោក​ Myint Htwe បានលាលែងចេញពីតំណែង ក្រោយកម្លាំងទាហានធ្វើរដ្ឋប្រហារ​។ ជាមួយនេះលោកក៏បានអំពាវនាវដល់មន្ត្រីក្រោមឱវាទបន្តបម្រើដល់ប្រជាពលរដ្ឋក្នុងពេលការឆ្លងរាលដាលកូវីដ-១៩ កំពុងតែកើនឡើងខ្ពស់។
បណ្តាញទូរទស្សន៍យោធាមីយ៉ាន់ម៉ា បានផ្សាយថា កម្លាំងទាហានបានកាន់អំណាចដឹកនាំប្រទេស ហើយប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក រយៈពេល​១ឆ្នាំ។ កន្លងមក លោកស្រីអង់សាន ស៊ូជី ប្រធានាធិបតី U Win Myint និងថ្នាក់ដឹកនាំគណបក្សកាន់អំណាចត្រូវយោធាចាប់ខ្លួន ។
អ្នកដឹកនាំកម្មវិធី​របស់ទូរទស្សន៍យោធាMyawaddy TV បានឲ្យដឹងថា ​មូលហេតុ​ដែលនាំឱ្យយោធាគ្រប់គ្រងអំណាច ដោយសារតែរដ្ឋាភិបាលមិនអាច ដោះស្រាយចំពោះការចោទប្រកាន់ពីការបោះឆ្នោតមិនមានតម្លាភាព កាលពីខែវិច្ឆិកាឆ្នាំ​២០២០ ។​
ពេលនេះអំណាចដឹកនាំប្រទេស ស្ថិតនៅលើអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាឧត្តមសេនីយ៍Min Aung Hlaing ដែលជាបុគ្គលមានឥទ្ធិពលបំផុតក្នុងប្រទេសមីយ៉ានម៉ា ។ ក្នុងពេលនេះអនុប្រធានាធិបតីទីមួយ​ លោកMyint Swe កាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន។
ការលាលែងចេញពីតំណែងនឹងការធ្វើស្ថានភាពនៃការឆ្លងរាលដាលកូវីដ​១៩ កាន់តែកើនឡើងខ្ពស់​​ ក្នុងដំណាក់កាលទីពីរ ។ បច្ចុប្បន្នមីយ៉ានម៉ា​មានករណីឆ្លងកូវីដ ១៩ កើនឡើងដល់ទៅ​១៣៨ពាន់នាក់ និងស្លាប់ ២០៨២នាក់​។
កាលពីសប្តាហ៍កន្លងមក មីយ៉ានម៉ា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង ហើយបុគ្គលិកសុខាភិបាល អ្នកនៅជួរមុខ​ទទួលបានការចាក់វ៉ាក់សាំងមុនគេបង្អស់​។ វ៉ាក់សាំង ដែលប្រទេសមីយ៉ានម៉ា បានប្រើប្រាស់ គឺរបស់ក្រុមហ៊ុន AstraZeneca​ ផលិតនៅក្នុងប្រទេសឥណ្ឌា ៕

...

រូបភាព៖ Myanmar Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print