ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់កំពុងតែអូសរទេះរើសអេតចាយតាមផ្លូវ ត្រូវម៉ូតូមា៉កLetsមួយគ្រឿងបើកមកបុកពេញទំហឹង បណ្តលឲ្យបាក់ឆ្អឹងកងក ។ ហេតុកាលនេះកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៥ ខែកក្កដា នៅតាមផ្លូវលេខ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាគេឃើញបុរសម្នាក់និងអោប កូនស្រីម្នាក់អាយុ២ឆ្នាំនៅខាងមុខមូ៉តូមួយគ្រឿងម៉ាកស៊ុយស៊ូគីលែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FE .7194 ធ្វើដំណើរតាមបណ្តោយផ្លវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុក៏រ៉េចង្កូតជ្រុលទៅបុករទេះអេតចាយពេញទំហឹង បណ្តាលអោយក្រឡាប់រទេះអូសចាយហើយស្រ្តីដែលជាអ្នកអូសរទេះបាក់ឆ្អឹងកងក ចំណែកអ្នកជិះម៉ូតូបង្ករងរបួសស្រាល ។ក្រោយកើតហេតុអ្នកដែលឃើញហេតុការណ៍និងសមត្ថកិច្ចបានទូរស័ព្ទហៅរថយន្តសង្គ្រោះទាំងមន្ទីរពេទ្យរដ្ឋនិងគ្លីនិកឯកជន ឱ្យមកទទួលដឹកជនរងគ្រោះយកទៅព្យាបាលជនរយៈពេលជិត៣ម៉ោង នៅតែមិនឃើញមានរថយន្តសង្គ្រោះណាមកដឹកជនរងគ្រោះទេគ្រាន់តែដឹងថា ស្រ្តីរងគ្រោះជាអ្នករើសអេតចាយ ។ធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បារចំពោះរថយន្តសង្គ្រោះទំាងរដ្ឋនិងឯកជនពេលដឹងថា ជនរងគ្រោះអត់មានលុយឲ្យអត់ទៅដឹកយកទៅព្យាបាលទេ បើគ្រោះថ្នាក់ចរាចរណ៍ជនរងគ្រោះមានរថយន្តនិងម៉ូតូវិញ គ្រាន់តែស្រែកមួយម៉ាត់បាត់ជនរងគ្រោះទៅហើយ។
ស្រ្តីរងគ្រោះដែលជាអ្នកអូសរទេះអេតចាយមានអាយុ៦០ឆ្នាំ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ក្រោយពេលកើតហេតុដោយសារតែរង់ចាំរថយន្តសង្គ្រោះយូរពេកក៏មានអ្នកស្គាល់កូនចៅរបស់ ស្រ្តីរងគ្រោះបានទៅតាមហៅសាច់ញាតិមកដោះស្រាយគ្នានៅនិងកន្លែងកផតហេតុដោយបញ្ចប់រឿងម្ចាស់មូ៉តូបង្កព្រមសងត្រឹម៤០ម៉ឺុនរៀលដើម្បីបញ្ចប់រឿង រួចដឹកស្រ្តីរងគ្រោះទៅព្យាបាលរបួសតែបង្ដ ៕