សណ្ដោងរថយន្តខ្វះជំនាញរេចង្កូតធ្លាក់ផ្លូវរបួសស្រាល៤នាក់

ចែករំលែក៖

ខេត្តព្រៃវែង៖ រថយន្តសណ្ដោងគ្នា២គ្រឿងបានបើកធ្លាក់ផ្លូវ ដោយសារតែអ្នក​បើ​ករថយន្តអូសងងុយដេក ក៏ធ្មេចមួយភាំង ទើបរថយន្តរេចង្កូតធ្លាក់ផ្លូវទាំង២គ្រឿង បណ្ដាលឲ្យមនុស្សដែលជិះក្នុងរថយន្ត៤នាក់រងរបួសស្រាល បង្កការភ្ញាក់ផ្អើល នៅវេលា​ម៉ោង១ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះសេ្ដចខេត្តព្រៃវែង។
តាមប្រភពពីកម្មករដែលជិះលើរថយន្តបានរៀបរាប់ថា មុនពេលកើតហេតុ ពួកគេបានបើក​រថយន្តដឹកកង្កែបពីប្រទេសវៀតណាម ចេញតាមច្រកបន្ទាយស្រី ទៅដាក់ឲ្យអតិថិជន​នៅភ្នំពេញ​ដោយរថយន្ត២គ្រឿង។ លុះត្រឡប់មកវិញក៏យប់ទៅហើយ ហើយរថយន្ត១គ្រឿងបានខូច ទើបពួកគេ​ដាក់ខ្សែសណ្តោងបើកទាំងកណ្តាលអធ្រាត្រ។ ខណៈកំពុងបើកសណ្តោង ស្រាប់តែតៃកុងរថយន្ត​ខាងមុខងងុយដេក ក៏ងោករេបណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវ អូសទាំងរថយន្តពីក្រោយទៅជាមួយ ក្រឡាប់ធ្លាក់កម្មកររងរបួសស្រាល។
ក្រោយកើតហេតុ ភាគីម្ចាស់រថយន្តបានហៅរថយន្តស្ទូច មកស្ទូចយកទៅដោយខ្លួនឯង៕ សហការី

20150716-133946.jpg

20150716-133954.jpg

...

20150716-133950.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print