បុរសម្នាក់ចាយប្រាក់ដុល្លាក្លែងក្លាយត្រូវបានប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន

ចែករំលែក៖

បុរស់ម្នាក់ត្រូវបានប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនខណៈដែលរូបគេបានចរាចរណ៍ប្រាក់ដុល្លាក្លែងក្លាយ។
ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង17និង30នាទីល្ងាចថ្ងៃទី15កក្កដា2015នៅចំណុចផ្សារទឹកថ្លាផ្លូវសហព័ន្ធរុស្សីភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ដែលបុរសខាងលើប្រើលុយដុល្លាក្លែងក្លាយប្រភេទ
ក្រដាសប្រាក់100$មាន2សន្កឹកជាប់ខ្លួន។ ហេតុ ការណ៍ឃាត់ខ្លួនបុរសខាងជនសង្ស័យខាងកើត ឈ្មោះផាត ផាន់ណា អាយុ25ឆ្នាំមុខ របរជាងបាញ់ ថ្នាំតុទូស្នាក់នៅបន្ទប់ជួលភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិប៉ផ្លាកឃុំ បារាយស្រុកស្រីសន្ធរខេត្តកំពង់ចាម។

តាមការរៀបរាប់ពីបុរសខាងលើបានប្រាប់សនត្ថកិច្ចថាលុយខាងលើខ្លួនបានបើកពីបុរសម្នាក់ឈ្មោះមិន នៅចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យជាលុយ ដែល ខ្លួនបាញ់ថ្នាំតុទូអោយហើយខ្លួនបានបើកយកមកចំនួន3ថ្ងៃមកហើយដិយពេលនោះខ្លួនបើកបានចំនួន500ដុល្លាហើយបានបើកអោយកូនជាងអស់300ដុល្លានៅសល់200ដុល្លាទៀតខ្លួនបានទុក្នុងកាបូបជាប់ខ្លួន។
តាមប្រភពីសមត្ថកិច្ចថានៅម៉ោងខាងលើខ្លួនបានទៅកន្លែងបញ្ចូលបទភ្លេងទូរស័ព្ឌដើម្បីអោយជាង បង្កើត កម្មវិធីហ្វេសបុកអោយក្រោយពីបង្កើតហើយខ្លួនបានហុចលុកក្រដាស100ដុល្លាសេរីថ្មីមួយសន្លឹកដើម្បីអោយអ្នកបញហចូលទូរស័ព្ឌខាងលើជួយដូរអោយមួយសន្ទុះក្រិយមកស្រាប់តែមានសមត្ថកិច្ចមកឃាត់ខ្លួនដោយចោទថាខ្លួនឃាអ្នកចាយលុយផូតូ(ដុល្លាក្លែងក្លាយ)ទៅវិញហើយបាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍ទឹកថ្លាតែម្តង,។

ក្រោយមកដល់ប៉ុស្តិ៍ទឹកថ្លាសមត្ថកិច្ចបានធ្វើការឆែកឆេក្នុងខ្លួនបានឃើញលុយដុល្លាប្រភេទក្រដាស់100ដុល្លាមួយសន្លឹកទៀតនៅក្នុងកាបូបដាក់លុយហើយ ពេកនេះសរុបមុនក្រោមានក្រដាស់លុយដុល្លាក្លែងក្លាយដល់ទៅ200ដុល្លាឯណោះ។

បច្ចុប្បន្នបុរសខាងលើត្រូវបានបញ្ជូនទៅកានអធិការនគរបាលដេីម្បីកសាងសំនុំរឿងចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

20150716-132138.jpg

...

20150716-132143.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print