​ក្រោយ​ខ្យល់ព្យុះ​ ពលរដ្ឋ​រស់នៅ​សហគមន៍​ Fijian​ រាប់​ពាន់​នាក់​បាត់បង់​ទីជម្រក​

ចែករំលែក៖

​ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ Fijian​ រាប់​ពាន់​នាក់​ នៅ​តែ​បន្ត​គ្មាន​ទីជម្រក​ស្នាក់​នៅ​ បន្ទាប់​ពី​ការ​វាយប្រហារ​ភ្លាមៗ​ពី​ខ្យល់ព្យុះ​ដែល​មាន​កម្លាំង​ខ្លាំង​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មក​នោះ​ ។​ នេះ​បើ​តាម​មន្ត្រី​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​ ក្រុម​ផ្តល់​ជំនួយ​មនុស្សធម៌​បាន​និង​កំពុង​ឆ្ពោះទៅ​កាន់​តំបន់​រង​គ្រោះ​ដែល​ស្ថិត​នៅ​ប្រជុំ​កោះ​ប៉ា​គី​ស៊ី​ហ្វិ​ក​ភាគ​ខាងត្បូង​ ។​

​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ដោយសារ​ខ្យល់ព្យុះ​ Cyclone​ Winston​ បាន​កើនឡើង​ ។​ មន្ត្រី​គ្រប់គ្រង​មហន្តរាយ​ បញ្ជាក់​ថា​ ជន​រង​គ្រោះ​ដែល​បាត់បង់​ជីវិត​បាន​កើនឡើង​៤២​នាក់​ ។​ ជន​រង​គ្រោះ​អាច​កើនឡើង​ច្រើន​ជាង​នេះ​ ។​

​មន្ត្រី​គ្រប់គ្រង​មហន្តរាយ​បាន​ប៉ាន់​ប្រមាណ​ថា​ ពលរដ្ឋ​៣៥.០០០​នាក់​បាន​និង​កំពុង​ស្នាក់​នៅ​ក្រោម​ដំបូល​តង់​បណ្តោះអាសន្ន​ ។​ ពួក​គេ​ទទួល​រង​កង្វះខាត​ស្បៀងអាហារ​ និង​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ។​ ពលរដ្ឋ​សរុប​ជាង​៩០០.០០០​នាក់​បាន​និង​តាំងទី​លំនៅ​លើ​ដែន​កោះ​នានា​ក្នុង​ប្រជុំ​ដែន​កោះ​ជាង​៣០០​ ។​

​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​មនុស្សធម៌​អន្តរជាតិ​បាន​និង​កំពុង​ឆ្ពោះទៅ​កាន់​តំបន់​ដែល​រង​គ្រោះ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ក្រុម​ផ្តល់​ជំនួយ​មនុស្សធម៌​ទាំងនោះ​បាន​ជួប​ឧបសគ្គ​ផង​ដែរ​ ដោយសារ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ ជា​ពិសេស​ទៀត​នោះ​ ទីតាំង​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល់​ ។​

​លោក​ Dylan​ Quinnell​ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ សហគមន៍​ដាច់​ស្រយាល់​មួយ​ចំនួន​ ដែល​រង​ការ​វាយប្រហារ​ដោយ​ខ្យល់ព្យុះ​ ក្រុម​ជួយ​សង្គ្រោះ​ ក៏​ដូច​ក្រុម​ផ្តល់​ជំនួយ​មនុសធម៌​នៅ​មិន​ទាន់​ចូល​ទៅ​ដល់​នៅឡើយ​ ក្នុង​នោះ​មាន​តំបន់​ Yasawa​ ស្ថិត​នៅ​ឈូង​សមុទ្រ​ភាព​ពាយព្យ​នៃ​ដែន​កោះ​ដែល​ធំ​បំផុត​របស់​ Fiji​ គឺ​ដែន​កោះ​ Viti​ Levu​ ចាប់តាំងពី​ខ្យល់ព្យុះ​បក់​បោក​វាយប្រហារ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នោះ​ផង​ដែរ​ ។​ តំបន់​រង​គ្រោះ​ផ្សេង​ទៀត​ក្រុម​ជួយ​សង្គ្រោះ​បាន​ចូល​ទៅ​ដល់​ និង​បាន​ធ្វើ​សកម្មភាព​ជួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ ។​

លោក​ Alice​ Clements​ បុគ្គលិក​ផ្នែក​ជំនួយ​មនុស្សធម៌​របស់​អង្គការ​យូ​នី​សេ​ហ្វ​ បាន​ថ្លែងប្រាប់​ប្រភព​រ៉​យ​ទ័​រ​តាម​ទូរស័ព្ទ​ថា​ Fiji​ ជាទី​តាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ពិសេស​នោះ​ សហគមន៍​មួយ​ចំនួន​ដែល​នៅ​ក្នុង​តំបន់​នេះ​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​ទាំងស្រុង​ដោយសារ​តែ​ខ្យល់ព្យុះ​នោះ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ គេ​បាន​ស្ថាបនា​ រៀបចំ​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ​ ។​

​លោក​ Clements​ បាន​បន្ត​ថា​ ពលរដ្ឋ​រង​គ្រោះ​នៅ​ទីនោះ​បាន​ចេញ​ក្រៅ​ ហើយ​ប្រមូល​របស់របរ​គ្រប់យ៉ាង​ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន​ ។​ វា​មិន​ដូច​ទៅ​នឹង​ការ​អង្គុយ​នៅ​ក្រោម​ដំបូល​ប្រក់​តង់​របស់​ពួក​គេ​ដោយ​ក្តី​អស់សង្ឃឹម​នោះ​ឡើយ​ ។​ ពួក​គេ​អាច​រៀបចំ​ សម្អាត​ និង​សាងសង់​លំនៅ​ឋាន​ឡើង​វិញ​ដោយ​ខ្លួនឯង​បាន​ ។​

​ក្រុម​បុគ្គលិក​ផ្តល់​ជំនួយ​មនុស្សធម៌​ចំពោះ​ពលរដ្ឋ​រង​គ្រោះ​ខាងលើ​បាន​ប្រកាស​ផ្សព្វផ្សាយ​ និង​ព្រមាន​ឲ្យ​ដឹង​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ហ្សី​កា​ផង​ដែរ​ ៕ ប្រែសម្រួល៖ ថាច់ យ៉ាត

unicef-handout-picture

unicef-handout-shows

children-swim-in-the

...

unicef-pacific-emergency

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print