ខេត្តកំពត៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាស្រុកឈូក គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយលោក ប៉េង ប៉ាត់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយអាជ្ញាធរ ស្រុកឈូក និងស្រុកជុំគិរី ខេត្តកំពត ដើម្បីសិក្សាស្វែងយល់ ប្រមូលព័ត៌មានអំពីវឌ្ឍនភាព ការប្រឈមនិងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ទាក់ទងអំពី ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សម្រាប់ត្រៀមរៀបចំវេទិកាថ្នាក់ខេត្តនាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកឈូក និងស្រុកជុំគិរីសរុបចំនួន ៦០ នាក់៕
...
ដោយ ៖ នាយកដ្ឋានព័ត៌មាន