រថយន្តCAMRYបើកបុកម៉ូតូមួយគ្រឿងពេញទំហឹងរួចទៅបុករថយន្តឡិចស៊ីសRX300 បណ្ដាលឱ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ រថយន្តCAMRYមួយគ្រឿងបានបើកទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ដួលបណ្ដាលឱ្យបែកក្បាលផុងរលានិងរលាត់ដៃជើងរយះមុខហូរឈាមសន្លប់ រួចមកស្រាប់តែរថយន្តCAMRYបានបន្តទៅបុករថយន្តឡិចស៊ីសRX300១គ្រឿងទៀតបណ្ដាលឱ្យបុរស២នាក់ម្នាក់រងរបួសធ្ងន់ម្នាក់ទៀតរងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែងខេត្តប៉ៃលិនបញ្ជូនបន្តទៅព្យាបាល
នៅខេត្តបាត់ដំបង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង០៥នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរពឺត សង្កាត់ទួលល្វា ក្រុង-ខេត្តប៉ៃលិន។

បើតាមសមត្ថកិច្ចនគរបាលចរាចរផ្លូវគោកខេត្តបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តបង្កម៉ាក CAMRY ពណ៍ទឺកប្រាក់ គ្មានស្លាកលេខបើកបរពីកើតទៅលិចរ៉េចង្កូតទៅបុកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅគ្មានស្លាកលេខ(រងការខូចខាត) បើកដោយឈ្មោះ យិន ទី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិបរ ហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុង-ខេត្តប៉ៃលិន(រងរបួសធ្ងន់) រួចរថយន្តមិនទាន់អស់ល្បឿនក៏ទៅបុករថយន្តឡិចស៊ីសRX300១គ្រឿង ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ 2I-2252 បើកបរដោយឈ្មោះ សែម សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅភូមិផ្សារព្រំ ឃុំស្ទឺងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យរថយន្តរងខូចខាត។ ក្រោយកើតហេតុអ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណទេ រត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង រីឯរថយន្តទាំង២គ្រឿង និងម៉ូតូយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនរង់ចាំដោះស្រាយតាមក្រោយ៕

received_1696738970610647

received_1696739173943960

received_1696739183943959

...

ដោយ៖ ស  សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print