បណ្ដុះទម្លាប់ដល់កូនៗចេះអានសៀវភៅ ចេះស្ដាប់មុនអាយុ២ឆ្នាំ

ចែករំលែក៖

172352860

ឪពុកម្ដាយគួរតែខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនង និងភាពស្និទ្ធស្នាលជាមួយកូននាពេលរាត្រីដោយយោងទៅតាមការស្រាវ ជ្រាវដែលបង្ហាញថា ការនិទានរឿងឬអានសៀវ ភៅរបស់ឪពុកម្ដាយជាពិសេសលោកឪពុកពេលយប់ជាទង្វើដ៏ប្រសើរសម្រាប់កុមារមុនពេលដែលពួកគេចម្រើនវ័យពេញរូបរាង ។

ការសិក្សាមួយនៅសាកលវិទ្យាល័យហាវើដនៅក្នុងសហរដ្ឋអាមេរិកស្ដីអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ភាសាបែបកុមារក្រោយពីឪពុកម្ដាយអានឱ្យកូនស្ដាប់រយៈពេលមួយឆ្នាំបានរកឃើញថា កូនស្រីទំនងជាទទួលបានអត្ថប្រយោជន៍ពីការអានជាងកូនប្រុស ។

វេជ្ជបណ្ឌិត អេលីហ្សាប៊េត ឌូរស្មា ដែលស្រាវជ្រាវលើការសិក្សានេះបាននិយាយថា ប្រសិទ្ធភាពពីការអាននេះមានទំហំធំជាពិ សេសបើឪពុកម្ដាយចាប់ផ្ដើមអានឱ្យកូនស្ដាប់ក្រោមអាយុពីរឆ្នាំ ។

អ្នកស្រីវេជ្ជបណ្ឌិតដែលបម្រើការនៅសាកលវិទ្យាល័យវូលឡុងហ្គុងនៅញូវសោតវែលស៍ ប្រទេសអូស្ដ្រាលី នឹងធ្វើបទបង្ហាញនៅក្នុងសន្និសីទអន្ដរជាតិក្នុងពេលឆាប់ៗខាងមុខនេះ ។ ការស្រាវជ្រាវរបស់អ្នកស្រីវេជ្ជបណ្ឌិតបានបង្ហាញថា ការអានសៀវភៅរបស់ឪពុកម្ដាយឱ្យកូនស្ដាប់បានធ្វើឱ្យប្រសើរឡើងនូវគុណភាពទំនាក់ទំនងលទ្ធភាពសិក្សា (បញ្ញា) និង ការធូរស្បើយក្នុងអារម្មណ៍ ។

...

យ៉ាងណាមិញថ្វីដ្បិតតែវាមានអត្ថប្រយោជន៍ដ៏ច្រើនយ៉ាងណាក៏ដោយក៏ការស្រាវជ្រាវរបស់អង់គេ្លសបានបង្ហាញថា ឪពុកម្ដាយមួយគូនៅក្នុងចំណោមបួនគូមិនធ្លាប់អានសៀវភៅរឿងឱ្យកូនស្ដាប់ឡើយ ឬក៏អាន ៦ខែតែម្ដងប៉ុណ្ណោះ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print