ប៉ៃលិន÷បុរសម្នាក់ជាកម្មករផ្សារដែកបានរងរបួសធ្ងន់ ខណះពេលដែលបុរសម្នាក់បានឡើងទៅលើដំបូលកំពស់៤ម៉ែត្រដើម្បីឡើងទៅផ្សារដែក ពេលឡើងទៅដល់ដំបូល ស្រាប់តែបុរសនោះបានទាញដែកជ្រុងប្រហែល៦ម៉ែត្រ ទៅប៉ះខ្សែភ្លើង នៅលើបង្គោលតាមដងផ្លូវបណ្ដាលឱ្យឆក់ធ្លាក់ពីលើដល់ដីផ្កាប់មុខ ឆោះខ្លោចជើងនិងដៃទាំងសងខាង ភ្លាម់ៗនោះត្រូវបានមេជាងនិងកម្មករដឹកតាមរថយន្តយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចខាងជើងវត្តអូរច្រារ ភូមិអូរច្រារ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ជនរងគ្រោះមានឈ្មោះ ហាន ហាត ភេទប្រុសអាយុ២៧ឆ្នាំកម្មករ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មានប្រពន្ធឈ្មោះ ធី សំណាង អាយុ២១ឆ្នាំ មានកូនមួយ ។
ប្រភពព័ត៍មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានមកផ្សារដែកនៅលើផ្ទះគេមួយកន្លែងក៏បានមេជាងឱ្យឡើងទៅលើផ្សារដែករួចក៏ទាញដែកជ្រុងទៅប៉ះខ្សែភ្លើងនៅលើបង្គោលតាមដងផ្លូវជាតិលេខ៥៧ ជិតផ្ទះសាកសងបណ្ដាលឱ្យឆក់ធ្លាក់ពីលើមកក្រោយកំពស់៤ម៉ែត្ររងរបួសធ្ងន់ ឆេះខ្លោចជើងនិងដៃ ឈាមតាមច្រមុះ ក្រោយមកត្រូវមេជាងដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕
ដោយ៖ ស សារ៉េត