កម្លាំងទាហានមីយ៉ាន់ម៉ាតែងតាំងមន្ត្រី​១១រូប ក្រោយដកតំណែងរដ្ឋមន្ត្រី​ និងរដ្ឋលេខាធិការ​២៤រូប

ចែករំលែក៖

យោធាមីយ៉ាន់ម៉ា​ដែលឡើងកាន់អំណាចក្រោយការធ្វើរដ្ឋប្រហារ នោះ នៅពេលនេះបានតែងតាំងមន្ត្រី​១១រូប​ដើម្បីជំនួសតំណែងបណ្តារដ្ឋមន្ត្រី និងរដ្ឋលេខាធិការ​២៤រូប​ដែលបានដកចេញ​។
មន្ត្រី១១រូបដែលយោធាជ្រើសរើស ឲ្យកាន់តំណែង​​ក្រសួងហិរញ្ញវត្ថុ សុខាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ … ក្រោយមន្ត្រីទាំងនោះត្រូវដកចេញ ហើយខ្លះទៀតត្រូវចាប់ខ្លួន។
កាលពីយប់ថ្ងៃទី​១ខែកុម្ភៈ បណ្តាញទូរទស្សន៍យោធា Myawaddy TV បានផ្សាយថា បានដកមន្ត្រី​២៤រូប ដោយជំនួសមកវិញមន្ត្រីយោធា១១រូប​។
ការតែងតាំងមន្ត្រីថ្មីកើតឡើងក្រោយពេលដែលកម្លាំងទាហានមីយ៉ាន់ម៉ាចាប់ខ្លួនប្រធានាធិបតី និងមេបក្សកាន់អំណាចរួមទាំងមន្ត្រីយោធាជាច្រើនរូបទៀត ។​ ជាមួយគ្នានោះយោធាក៏បានដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹករយៈពេល​១ឆ្នាំ​។
បណ្តាញទូរទស្សន៍យោធាមីយ៉ាន់ម៉ា បានផ្សាយថា ការចាប់ខ្លួនថ្នាក់ដឹកនាំ គឺពាក់ព័ន្ធនឹងការបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ​២០២០ ។ ការដែលប្រកាសដាក់ប្រទេស​ក្រោមច្បាប់អាជ្ញាសឹកគឺជារឿងចាំបាច់បំផុតដើម្បីរក្សា​សន្តិសុខស្ថិរភាព​។ ទន្ទឹមនឹងនោះ យោធាប្រកាសថានឹងរៀបចំការបោះឆ្នោត ក្រោយច្បាប់អាជ្ញាសឹកបានបញ្ចប់រយៈពេល​១ឆ្នាំ​៕ ដោយ៖ធី រីណា

...

រូបថត៖Sky News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print