កីឡាករ Sami Khedira គ្រោងនឹងផ្លាស់ចេញពីក្លិប Juventus ទៅ Hertha Berlin នៅខែមករានេះ។
កីឡាកររូបនេះត្រូវបានគេរាយការណ៍ថា បានមកដល់ទីក្រុងអាឡឺម៉ង់កាលពីសប្តាហ៍មុន ហើយគ្រោងនឹងពិនិត្យសុខភាព និងចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដីអាល្លឺម៉ង់។
យោងតាមសារព័ត៌មាន Kicker ដែលពន្យល់ថា កីឡាករ Khediraអាយុ៣៣ឆ្នាំមិនបាននៅក្នុងផែនការរបស់គ្រូបង្វឹកលោក Andrea Pirloរបស់ក្រុមសេះបង្កង់ Juventus ទេ ហើយមិនបានលេងមួយនាទីសោះក្នុងរដូវកាលនេះ។
ក្រុម Hertha ដែលកំពុងឈរនៅខាងលើតំបន់កាត់ចោលក្នុងក្របខ័ណ្ឌ Bundesliga កំពុងស្វែងរកខ្សែបម្រើដែលមានរដូវកាលសម្រាប់យុទ្ធនាការដែលនៅសល់។
កិច្ចសន្យារបស់គាត់ជាមួយក្រុម Juventus គ្រោងនឹងផុតកំណត់នៅឆ្នាំនេះក្នុងករណីណាក៏ដោយ។
សូមបញ្ជាក់ថា ខ្សែបម្រើ Khedira បានជួយឲ្យអាល្លឺម៉ង់ឈ្នះការប្រកួតបាល់ទាត់ពិភពលោកក្នុងឆ្នាំ ២០១៤ ហើយបានលេងដល់ទៅ៥រដូវកាលនៅទឹកដីអុីតាលី។ គាត់បានទៅដល់ប្រទេសអុីតាលីបន្ទាប់ពីការប្រកបអាជីពពី Real Madrid ជាកន្លែងដែលគាត់រកបាន៦គ្រាប់ក្នុង១០២ប្រកួត។ កាលពីមុនគាត់ធ្លាប់លេងឱ្យក្លិប Stuttgart ដែលជាកន្លែងដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងនៅ Bundesliga ។
អំឡុងពេលដែលគាត់នៅឯក្លិប Juventus កីឡាករ Khedira បានជួយក្លិបឈ្នះពានរង្វាន់ Serie A ចំនួន ៥ដង និងពាន Coppa Italia ចំនួន៣ដងក៏ដូចជាការស៊ុតបាល់បញ្ចូលទីបាន២១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន១៣លើកក្នុងការបង្ហាញខ្លួន៩៩លើក ៕
ដោយ៖ភារៈ