អាមេរិក, បុគ្គលិក FBI ២នាក់ស្លាប់ និង៣នាក់រងរបួសនៅក្នុងហេតុការបាញ់ប្រហារគ្នានៅយប់ថ្ងៃទី២ខែកុម្ភៈ ក្រោយពេលក្រុមFBI ទៅត្រួតពិនិត្យ ខុនដូរមួយក្រោយទទួលបានព័ត៌មានថា រំលោភបំពាន បៀតបៀនផ្លូវភេទកុមារ។ ហេតុការកើតឡើងនៅយប់ថ្ងៃទី២ខែកុម្ភៈ (ពេលវេលានៅអាមេរិក)។
នៅវេលាម៉ោង៦យប់ថ្ងៃទី២ខែកុម្ភៈ នៅជាយក្រុងFort Lauderdale រដ្ឋ Florida ពេលនោះក្រុមប្រតិកម្មរហ័សSWAT បានសម្រុកចូលអគារខុនដូរ ។ ការប៉ះទង្គិចគ្នា បណ្តាលឲ្យ ក្រុម FBI ២នាក់ស្លាប់ មានឈ្មោះDaniel Alfin និង Laura Schwartzenberger គឺជាអ្នកឯកទេសស្តីពីការបៀតបៀនផ្លូវភេទលើកុមារ។
កន្លងមកក៏មានការបាញ់ប្រហារគ្នាទ្រង់ទ្រាយធំ នៅរដ្ឋ Oklahoma នៃសហរដ្ឋអាមេរិក ស្លាប់មនុស្ស ៦នាក់ ក្នុងនោះមានកុមារ ៥នាក់។ តាមសារព័ត៌មាន Inderpendent នៅយប់ថ្ងៃទី ០២ ខែកម្ភៈ ឆ្នាំ២០២១បានផ្សាយថា ប៉ូលីសរដ្ឋអូក្លាហូម៉ា កំពុងបើកការស៊ើបអង្កេត លើការស្លាប់របស់បុរសម្នាក់ និងកុមារ ៥នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅឯទីក្រុង Muskogee នាព្រឹកព្រលឹម ថ្ងៃទី២ខែកុម្ភៈនេះ(ម៉ោងនៅវ៉ាស៊ីនតោន)។
នៅពេលដែលក្រុមប៉ូលីស បានទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង ១ និង៣០ នាទីរំលងអាធ្រាត្រ ក៏បានប្រទះឃើញ មានជនម្នាក់កំពុងកាន់កាំភ្លើងមួយដើម ហើយប៉ូលីសម្នាក់ក៏បានបាញ់ទៅលើខ្មាន់កាំភ្លើងនោះ តែមិនត្រូវ។ ទោះជាយ៉ាងណា ជនសង្ស័យត្រូវបានចាប់មន្ត្រីប៉ូលីសចាប់ខ្លួនបានហើយ បន្ទាប់ពីបានរត់គេចបានបន្តិច។
នៅខាងក្នុងផ្ទះដែលជាកន្លែងកើតហេតុ មន្រ្តីប៉ូលីសក៏បានរកឃើញបុរសម្នាក់ និងកុមារចំនួន ៤នាក់ទៀតដេកស្លាប់ ខណៈទារកទើបនឹងកើតម្នាក់ ក៏បានស្លាប់ដែរ នៅពេលបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ៕
ដោយ, ធី រីណា