នាយក​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន​ ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រាជធានី​ខេត្ត​ ​ត្រូវ​ពង្រឹង​សុវត្ថិភាព​ស​ណ្ឋា​ប់​ធ្នាប់ និង​ទប់ស្កាត់​បទល្មេីស​ណាមួយ នាឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​​ចិន និង​វៀតណាម

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាម​សេចក្តីណែនាំ​របស់​នាយក​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគ​បាល​ជាតិ​ ​បាន​ដាក់​បញ្ជា​ទៅ​កាន់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រាជធានី​ ខេត្ត​ ត្រូវ​ពង្រឹង​សុវត្ថិភាព​ស​ណ្ឋា​ប់​ធ្នាប់ និង​ទប់ស្កាត់​សកម្មភាព​មិនល្អ​ណាមួយ​ឲ្យ​បាន​ល្អ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​របស់​ជនជាតិ​ចិន និង​វៀតណាម​ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ ។

លោកនាយក​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន នាកិច្ចប្រជុំមួយ​ស្តី​ពី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់​ប្រជាជន​ចិន និង​វៀតណាម​ បានលេីកឡេីង​ថា ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​រួមចំណែក​ក្នុង​ការ​ថែរក្សា​នូវ​សុខភាព​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់​ប្រជាជន ចិន និង​វៀតណាម ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១១-១២-១៣ ខែកុម្ភៈ ឆ្នាំ​២០២១ ខាង​មុខ​នេះ ។​ មិនតែប៉ុណ្ណោះ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​រូបនេះ​ បានធ្វើការ​ណែនាំ​ដល់​ប្រធាន​នាយកដ្ឋាន​កណ្តាល ប្រធាន​នាយកដ្ឋាន -​អង្គភាព និង​ស្នងការដ្ឋាន នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ប្រមូលផ្ដុំ​យកចិត្តទុកដាក់​ពង្រឹង​វិធានការ​ក្នុង​ការ​ធានា​ស្ថិរភាព សន្តិសុខ សណ្តាប់ ធ្នាប់​សង្គម ឲ្យ​បាន​ល្អ ។

​លោកសន្តិ​បណ្ឌិត នេ​ត សា​វឿ​ន​ បាន​លើក​ឡើង​ទៀតថា អាជ្ញាធរ​ត្រូវ​ផ្តោត​លើ​ការងារ​មួយ​ចំនួន​ដូច​ជា យកចិត្តទុកដាក់​ក្តាប់ និង​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពិសេស​ឧបាយកល សកម្មភាព​បង្ក​អសន្តិសុខ ឬ​ការ​ញុះញង់​នានា ដើម្បី​មាន​វិធានការ​បង្ការ ទប់ ស្កាត់ បំបាត់​ប្រសិទ្ធភាព និង​បង្ក្រាប​បាន​ទាន់​ពេលវេលា ។ ចាត់វិធានការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​តាម​ទី​អា​រ៉ា​ម ព្រះ​វិហារ​ចិន វៀតណាម ក៏​ដូច​ជា ទី​សក្ការៈ និង​រមណីយដ្ឋាន នានា ដោយ​យកចិត្តទុកដាក់​បង្ការ ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​បទល្មើស​ព្រហ្មទណ្ឌ គ្រប់​ប្រភេទ ជា​ពិសេស​សកម្មភាព​បង្ក​អុកឡុក​ដោយ​ក្មេង​ទំនើង និង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​មាន​របៀប រៀបរយ​ល្អ​ប្រសើរ ។ យកចិត្តទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់ និង​លំហូរ​ចរាចរណ៍ ដោយ​ត្រូវ​បង្កើន​ការ​រឹត​បន្ដឹង​ការ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់​បន្ថយ​ការ​កកស្ទះ ក៏​ដូច​ជា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ព្រមទាំង​បង្ក​លក្ខណៈ ងាយស្រួល​ដល់​ប្រ ជា​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ និង​មាន​សុវត្ថិភាព ។

ជាមួយគ្នា​នេះ ត្រូវ​ពង្រឹង​កិច្ច សហការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ អំពី​ស្ថានភាព​ចរាចរណ៍ និង​វិធានការ​នានា ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ។ ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ រំលឹក​ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង ប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ជា​ពិសេស​ភ្លើងទៀន​ធូ ប​ពេល​សែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿង​ឆេះ​ផ្សេង​ៗ ព្រមទាំង​ហាមឃាត់​ដាច់ ខាត​ការ​ដុត​ផាវ​ដុត​កាំជ្រួច​ដែល​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ ឬ​បង្ក​សម្លេង​ផ្ទុះ​សម្លេង រំខាន​ផ្សេង​ៗ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ ។

ទន្ទឹម​នោះ​ត្រូវ​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ ប្រចាំការ​ត្រៀមលក្ខណៈ​ចេញ​អន្តរាគមន៍​ពន្លត់ និង​សង្គ្រោះ​ហេតុការណ៍​អគ្គិ​ភ័ យ​ដែល​អាច​មាន​កើតឡើង ជាយថាហេតុ ។ បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ស្ថាប័ន អង្គភាព ពាក់ព័ន្ធ ជា​ពិសេស​ជាមួយ​គណៈកម្មការ ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូ​វី​ដ -១៩ គ្រប់​ថ្នាក់ បង្កើន​សកម្ម​ភា ព​ផ្សព្វផ្សាយ​អប់រំ​អំពី​វិធាន​សុខាភិបាល​នៅ​តាម​គោលដៅ ដែល​មានការ​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ ព្រមទាំង​ត្រៀមកម្លាំង មធ្យោបាយ សម្ភារ ដើម្បី​បង្ការ ទប់ស្កាត់ និង សង្គ្រោះ​បាន​ទាន់ ពេលវេលា ។

អគ្គស្នងការ​នគ​បាល​ជាតិ​រូបនេះ​ ក៏​បាន​គូសបញ្ជាក់យ៉ាងដូច្នេះ​ថា ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ​បញ្ហា​គ្រប់​ថ្នាក់ និង​ការងារ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី ដោះស្រាយ​សភាពការណ៍​ដែល​អាច កើតឡើង​ជាយថាហេតុ ព្រមទាំង​បង្កើន​ការ​ល្បាត យាមកាម​នៅ​តាម​ភូមិ ឃុំ​-​សង្កាត់ ក្នុងភូមិ​សា ស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន ដើម្បី​ការពារ​ផ្ទះសម្បែង ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដែល ចាក​ចេញពី​លំនៅ​ដ្ឋា​ន ទៅ​សួរសុខទុក្ខ​សាច់ញាតិ​បងប្អូន ឬ​ធ្វើ​ដំណើរ​កំ​សា ន្ត​សប្បាយ​ទៅ​តាម​តំបន់​រមណីយ ដ្ឋា​ន​នានា ។

លោកអគ្គស្នងការ​នគ​បាល​ជាតិ​ ក៏​បាន​ឲ្យអាជ្ញាធរ​ត្រូវ​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​នៃ​ការ​អនុវត្តន៍​វិធានការ​ការពារ​សន្តិសុខ សណ្តាប់ ធ្លាប់​ក្នុងអំឡុងពេល​បុណ្យ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​របស់​ប្រជាជន​ចិន និង​វៀតណាម ផ្ញើ​មក​សេនាធិការដ្ឋាន នៅ​ថ្ងៃ ទី ១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ជា​កំណត់​ផង​ដែរ​៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print