ភ្នំពេញ៖ បេីយោងតាមសេចក្តីណែនាំរបស់នាយកឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បានដាក់បញ្ជាទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់រាជធានី ខេត្ត ត្រូវពង្រឹងសុវត្ថិភាពសណ្ឋាប់ធ្នាប់ និងទប់ស្កាត់សកម្មភាពមិនល្អណាមួយឲ្យបានល្អ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិចិន និងវៀតណាមដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។
លោកនាយកឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នាកិច្ចប្រជុំមួយស្តីពីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម បានលេីកឡេីងថា ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងរួមចំណែកក្នុងការថែរក្សានូវសុខភាពសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជន ចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២-១៣ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ។ មិនតែប៉ុណ្ណោះ អគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានធ្វើការណែនាំដល់ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន -អង្គភាព និងស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ត្រូវប្រមូលផ្ដុំយកចិត្តទុកដាក់ពង្រឹងវិធានការក្នុងការធានាស្ថិរភាព សន្តិសុខ សណ្តាប់ ធ្នាប់សង្គម ឲ្យបានល្អ ។
លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងទៀតថា អាជ្ញាធរត្រូវផ្តោតលើការងារមួយចំនួនដូចជា យកចិត្តទុកដាក់ក្តាប់ និងប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពិសេសឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានា ដើម្បីមានវិធានការបង្ការ ទប់ ស្កាត់ បំបាត់ប្រសិទ្ធភាព និងបង្ក្រាបបានទាន់ពេលវេលា ។ ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម ក៏ដូចជា ទីសក្ការៈ និងរមណីយដ្ឋាន នានា ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឲ្យកើតមានបទល្មើសព្រហ្មទណ្ឌ គ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀប រៀបរយល្អប្រសើរ ។ យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ និងលំហូរចរាចរណ៍ ដោយត្រូវបង្កើនការរឹតបន្ដឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយការកកស្ទះ ក៏ដូចជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ព្រមទាំងបង្កលក្ខណៈ ងាយស្រួលដល់ប្រ ជាពលរដ្ឋក្នុងការធ្វើដំណើរ និងមានសុវត្ថិភាព ។
ជាមួយគ្នានេះ ត្រូវពង្រឹងកិច្ច សហការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីស្ថានភាពចរាចរណ៍ និងវិធានការនានា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ។ ជាមួយគ្នានោះដែរឯកឧត្តមក៏បានលើកឡើងថា ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ រំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុង ប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសភ្លើងទៀនធូ បពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះផ្សេងៗ ព្រមទាំងហាមឃាត់ដាច់ ខាតការដុតផាវដុតកាំជ្រួចដែលអាចបង្កឲ្យមានអគ្គិភ័យ ឬបង្កសម្លេងផ្ទុះសម្លេង រំខានផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ ។
ទន្ទឹមនោះត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយ ប្រចាំការត្រៀមលក្ខណៈចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គិភ័ យដែលអាចមានកើតឡើង ជាយថាហេតុ ។ បន្តពង្រឹងកិច្ចសហការជាមួយស្ថាប័ន អង្គភាព ពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ -១៩ គ្រប់ថ្នាក់ បង្កើនសកម្មភា ពផ្សព្វផ្សាយអប់រំអំពីវិធានសុខាភិបាលនៅតាមគោលដៅ ដែលមានការប្រមូលផ្តុំប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំង មធ្យោបាយ សម្ភារ ដើម្បីបង្ការ ទប់ស្កាត់ និង សង្គ្រោះបានទាន់ ពេលវេលា ។
អគ្គស្នងការនគបាលជាតិរូបនេះ ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ហាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បី ដោះស្រាយសភាពការណ៍ដែលអាច កើតឡើងជាយថាហេតុ ព្រមទាំងបង្កើនការល្បាត យាមកាមនៅតាមភូមិ ឃុំ-សង្កាត់ ក្នុងភូមិសា ស្ត្រទទួលខុសត្រូវរបស់ខ្លួន ដើម្បីការពារផ្ទះសម្បែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋដែល ចាកចេញពីលំនៅដ្ឋាន ទៅសួរសុខទុក្ខសាច់ញាតិបងប្អូន ឬធ្វើដំណើរកំសា ន្តសប្បាយទៅតាមតំបន់រមណីយ ដ្ឋាននានា ។
លោកអគ្គស្នងការនគបាលជាតិ ក៏បានឲ្យអាជ្ញាធរត្រូវបូកសរុបសភាពការណ៍ និងលទ្ធផលនៃការអនុវត្តន៍វិធានការការពារសន្តិសុខ សណ្តាប់ ធ្លាប់ក្នុងអំឡុងពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ផ្ញើមកសេនាធិការដ្ឋាន នៅថ្ងៃ ទី ១៤ ខែកុម្ភៈ ឆ្នាំ២០២១ ជាកំណត់ផងដែរ៕ដោយ៖សហការី