ឃាត់ខ្លួនជនសង្សយ័ម្នាក់ពីបទរំលោភសេពសន្ថវៈនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្សយ័ម្នាក់ត្រូវបានកំលាំងប៉ុស្ត៍រដ្នបាលសង្កាត់បាវិតធ្វើឃាត់ខ្លួនកាលពីវេលាម៉ោង២និង១០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈដែលរងការចោទប្រកាន់ពីនារីម្នាក់ថា បានចាប់រំលោភសេពសន្ថវៈបានសម្រេចនៅបន្ទប់ស្នាក់នៅក្នុងហាងប៉ាប៉ាសប៉ាត្រង់ចំណុចផ្សាររាលត្រីស្ថិតនៅក្នុងភូមិបាវិតកណ្តាលសង្កាត់ក្រុងបាវិត។

បើតាមសមត្ថកិច្ចប៉ុស្ត៍នគរបាលសង្កាត់បាវិតបានឲ្យដឹងថា ជនង្ស័យដែលត្រូវធ្វើការឃាត់នេះមានឈ្មោះ ចាន់ ណាង ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាបុគ្គលិកជាអ្នករត់តុហាងប៉ាប៉ាសប៉ាដែលមានទីលំនៅភូមិបាវិតកណ្តាល សង្កាត់ក្រុងបាវិត។

រីឯនារីរងគ្រោះមានឈ្មោះ ឈ​ ន ម មុខរបរជាអ្នករត់តុដូចគ្នាមានទីលំនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុនរាជធានីភ្នំពេញ។

បើតាមនារីរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅវេលាម៉ោង៩នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ពេលខ្លួនកំពុងតែដេកក្នុងបន្ទប់ស្រាប់តែមានឈ្មោះ ចាន់ សំណាង ចូលមកបន្ទប់របស់ខ្លួនដោយបានចាប់ច្របាច់កនិងខ្ទប់មាត់សង្កត់ពីលើរួចសម្រាតខោអាវអស់ចេញពីខ្លួនហើយចាប់រំលោភទាល់តែបានសម្រេច។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំណែកជនសង្ស័យចាន់សំណាងវិញបានសារភាពថាខ្លួនពិតជាបានចាប់រំលោភឈ្មោះឈ​ ន មនេះពិតប្រាកដមែនដោយសាស្រវឹងស្រាហើយក៍ចាប់រំលោភតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនមកស្នងការខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

1

2

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print