សិប្បកម្មឡឥដ្ឋមួយកន្លែងត្រូវប្រជាពលរដ្ឋរិះគន់ថា យកក្រណាត់ដុតធ្វើប៉ះពាល់បរិស្ថាន និងសុខភាពពួកគាត់យ៉ាងធ្ងន់ធរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សិប្បកម្មឡឥដ្ឋមួយកន្លែងដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ត្រូវបានប្រជាពលរដ្ឋនៅភូមិខាងលើរិះគន់ថា ពេលដុតឥដ្ឋយកកំទិចក្រណាត់ទៅដុតៗធ្វើឲ្យផ្សែងហុយឡើងខ្មៅងងឹតមេឃហើយធំក្លិនឈ្ងៀមខ្លាំងណាស់ពិបាកនិងទ្រាំក្នុងពេលដុតនោះ។ម្យ៉ាងទៀតធ្វើប៉ះពាល់បរិស្ថាន និងសុខភាពអ្នកភូមិដែលមានលំនៅដ្ឋានរស់នៅជុំវិញសិប្បកម្មឡឥដ្ឋនេះជាច្រើនឆ្នាំកន្លងមកហើយពុំមានអាជ្ញាធរសង្កាត់ក្រុងបាវិតឬមន្ត្រីជំនាញណាមកត្រួតពិនិត្យផលប៉ះពាល់ម្តងណាទេ។

សូមបញ្ជាក់ថា សិប្បកម្មឡឥដ្ឋខាងលើនេះជាកម្មសិទ្ធរបស់ឈ្មោះ ពោច សារុន មានទីលំនៅភូមិទួលអំពិលសង្កាត់ច្រកម្ទេសក្រុងបាវិតឥឡូវសិប្បកម្មឡឥដ្ឋនោះបានជួលឲ្យជនជាតិវៀតណាមឈ្មោះហ៊ុង ជាធ្វើអាជីវកម្មដោយមានកម្មករខ្មែរស្រីប្រុសចំនួន២៥នាក់កំពុងដំណើរការផលិតជារៀងរាល់ថ្ងៃនេះ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះលោក នៅ វណ្ណា អាយុ៦១ឆ្នាំជាមេការឡឥដ្ឋ និងជាតំណាងឲ្យថៅកែសិប្បកម្មបានឲ្យដឹងថា ការចោទប្រកាន់ថាឡឥដ្ឋដុតក្រណាត់នោះលោកទទួលស្គាល់ថាដុតមែន ប៉ុន្តែគ្រាន់ដុតបង្កាត់ភ្លើងទេពេលបង្កាត់ភ្លើងហើយយើងដាក់អូសចូលដើម្បីឲ្យឥដ្ឋបានឆ្អិនល្អត្រូវប្រើអូសច្រើនណាស់ ឧទាហរណ៍បើយកក្រណាត់ទៅដុតចំអិនឥដ្ឋទៅក្រណាត់ឯណាដុតបាន។

លោកបានបន្តថា ពេលបង្កាត់ភ្លើងវាមានផ្សែងខ្មៅមែនប៉ុន្តែរយៈប្រហែលជិតកន្លះម៉ោងទើបបាត់ផ្សែងខ្មៅនោះដូចធម្មតាឡើងវិញ។ ចំណែកអាជ្ញាធរខេត្តលោក ម៉ែន វិបុល អភិបាលរងមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា លោកបានទទួលបានករណីខាងលើនឹងហើយ លោកនិងចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យនិងមានវិធានការជាបន្ទាន់ព្រោះករណីនេះវាប៉ះដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង៕

20160226_102819

20160226_103039

20160226_103016

20160226_102913

20160226_102920

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print