ភ្នំពេញ៖ ក្នុងដំណើរទស្សនៈកិច្ចនៅកម្ពុជារបស់គណៈប្រតិភូម៉ាឡេស៊ី ដែលដឹកនាំដោយ លោក Mohd Fauzi Bin Shaffie ប្រធានវិទ្យាស្ថានស្រាវជ្រាវឥស្លាមម៉ាឡេស៊ី (IKSIM) បានចូលជួប សម្ដែងការគួរសម ជាមួយ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា លោកបានសន្យាថាម៉ាឡេស៊ី និងបន្ដជួយសហគន័ឥស្លាមលើផ្នែក អប់រំ មនុស្សធម៏ និងអភិវឌ្ឍន៍វិស័យសាសនា ឲ្យមានការីកចម្រើននៅកម្ពុជា ជំនួបនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ។
លោក Mohd Fauzi Bin Shaffie បានបញ្ជាក់ថា៖ ក្នុងនាមលោកតំណាងឲ្យប្រធានប្រតិភូ និងតំណាងឲ្យសមាជិក យុវជនម៉ាឡេស៊ី-អាស៊ានចំនួន៦ សហគមន៍ បានមកធ្វើទស្សនៈកិច្ចនៅលើទឹកដីកម្ពុជា នាពេលនេះគឺមានគោលបំណងដើម្បីរឹតចំណងសាម គ្គីភាព សហប្រតិបត្តិការ ការងារមនុស្សធម៌ ដូចជាចូលរួមសាងសង់វិហារឥស្លាម សូរ៉ាវ សាលារៀន កម្មវិធីស្រាយបួស ឧបត្ថម្ភកុមារកំព្រា ចាស់ជរា កម្មវិធី គួរបាន និងមកសិលស្សាស្វែងយល់បន្ថែមទៀត ដើម្បីបន្ដផ្ដល់ជំនួយគ្រោះធម្មជាតិ ដូចជាទឹកជំនន់ ខ្យល់ព្យុះ អគ្គិភ័យ ជាដើម។ លើសពីនេះទៅទៀត យើងក៏មានគម្រោង បន្ដលើការផ្តល់នូវអាហា រូប ករណ៍ ដល់សិស្ស និស្សិត ដើម្បីបានបន្តការសិក្សានៅតាមបណ្តាសកលវិទ្យាល័យនៅម៉ាឡេស៊ី។
លោក Mohd Fauzi Bin Shaffie ក៍បានសន្យាចូលរួមឧបត្ថម្ភនូវសំភារៈ និង ថវិកាសម្រាប់ប្រើប្រាស់ក្នុងការសិក្សារបស់សិស្សានុ សិស្ស នៃសាលារៀន អាន់នៀកម៉ះ អាល់ឥស្លាម៉ីយ៉ះ ដែលមានទីតាំង ក្នុងសង្កាត់ច្រាំងចំរះទី ១និង២ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញផងដែរ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថាស្ថានភាពនយោបាយសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានដឹកនាំធ្វើការអភិវឌ្ឍប្រទេស ឲ្យមានការីចម្រើន លើគ្រប់វិសយ័ ដូច្នេះសហគមន៍ខ្មែរឥស្លាមនូវតែ គាំទ្រ នូវគោលនយោបាយរបស់រាជ រដ្ឋាភិបាល។
លោកបន្ដថា រហូតថ្មីៗនេះទៀតសោត រាជរដ្ឋាភិបាល បានសម្រេចឲ្យបងប្អូនសាសនិកឥស្លាម អាចថតរូបគ្របក្បាលសម្រាប់នារី និងពាក់កាតឹបសម្រាប់បុរស ធ្វើអត្តសញ្ញាណប័ណ្ណ និងប៉ាស្ព័រ ។ ជាពិសេសទៅទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ជាគោលការណ៍ដាក់បញ្ចូលគ្រូខ្មែរឥស្លាមប្រមាណ១៥០០នាក់ ទៅក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា ដែលសាសនិកឥស្លាមកម្ពុជា ចាត់ទុកថា ជាកាដូរដ៏ធំបំផុត ។
ក្នុងឱកាសនេះដែរលោក Mohd Fauzi Bin Shaffie ក៍បានសម្ដែងការកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីគោរពស្រលាញ់ពេញចិត្តចំពោះការ ដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងរើសអើងនឹងគ្នា ជាពិសេសសហគមន៍ឥស្លាមកម្ពុជា ដែលមានដឹកនាំ ពុំមែនឥស្លាម តែយកចិត្តទុកដាក់ដល់សហគមន៍ឥស្លាម ដែលជាគំរូដ៏ល្អមួយសម្រាប់បណ្តាមេដឹកនាំផ្សេងទៀត ៕
ដោយ៖ សំរិត