វៀតណាមរកឃើញករណីឆ្លងកូវីដចំនួន​១៩​នាក់បន្ថែមទៀតនៅថ្ងៃទី​៥ខែកុម្ភៈ

ចែករំលែក៖

គិតមកដល់វេលាម៉ោង​១៨ ថ្ងៃទី​៥ខែកុម្ភៈ ​គណៈកម្មការ​ប្រយុទ្ធប្រឆាំងកូវីដ​-១៩បានប្រកាសឲ្យដឹងថា បានរកឃើញករណីឆ្លងថ្មីក្នុងសហគមន៍ចំនួន១៩នាក់​ ក្នុងនោះមាននៅទីក្រុងហាណូយ ខេត្តហាយយឿង ក្វាងនិញ​​ ឌៀងបៀងនិងហាយ៉ាង​។ ចំនួនអ្នកឆ្លងថ្មី ១៩នាក់ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់ទៅ​១៩៧៦នាក់។ ក្នុងចំណោមអ្នកឆ្លងចាប់ពីថ្ងៃទី​២៧ខែមករា មកទល់ពេលនេះមានដល់ទៅ ៣៩៤ករណី។

ជាមួយគ្នានោះដែរ ​​នៅល្ងាចថ្ងៃទី​៥ខែកុម្ភៈ នៅទីតាំងរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក វូ ឌឹកដាម ( Vu Duc Dam) បានប្រកាសថា ប្រសិនបើមិនមានអ្វីខុសប្រក្រតីនោះទេ វ៉ាក់សាំងដំបូង របស់ COVAX នឹងមកដល់វៀតណាមនៅឆមាសទី១ឆ្នាំ​២០២១។
នៅល្ងាចថ្ងៃទី​៥ខែកុម្ភៈ លោក វូ ឌឹកដាម បានទទួលស្វាគមន៍តំណាង​អង្គការអន្តរជាតិនៅប្រទេសវៀតណាម ក្នុងនោះមាន មូលនិធិ អភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP)​ មូលនិធីកុមារអន្តរជាតិ UNICEF ព្រមទាំងអង្គការសុខភាពពិភពលោក​(WHO)។
បន្ទាប់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងឯកជន អង្គការសហប្រជាជាតិ និង អង្គការសុខភាពពិភពលោក ក៏បានផ្តល់ជំនួយដល់ប្រទេសក្រីក្រ​​ផងដែរ។ តាមគម្រោង COVAX និឹងចែកចាយ​វ៉ាក់សាំងដល់ប្រទេសក្រីក្រស្មើភាពគ្នា​ទៅតាមស្ថានភាពជាក់ស្តែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ក្នុងចំណោមប្រទេសទទួលបានវ៉ាក់សាំងពីWHO ក្នុងនោះក៏មានវៀតណាមផងដែរ​៕

...

ដោយ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print