ខេត្តស្វាយរៀង៖សមត្ថកិច្ចកាំកុងខេត្តស្វាយរៀងបានធ្វើការចាប់ឃាត់ទំនិញដែលខូចគុណភាពមានដូចជា ខ្នុរ ចេក ត្រាវ បំពងគ្មានស្លាកសញ្ញាកាលបរិច្ឆេទថ្ងៃផលិតនិងថ្ងៃផុតកំណត់មាន ទំងន់៩៥០គីឡូក្រាមដែលឈ្មួញបានលួចនាំចូលតាមច្រករបៀងមួយចំនួនតាម ព្រំដែនកម្ពុជាវៀតណាមដុតបំផ្លាញចោលបង្អួតស្នាដៃតែទំនិញខូចគុណភាពនិងបង្កប់សាធាតុគីមីកំពុងនាំចូលតាមច្រករបៀងច្រកព្រំដែនអន្តរជាតិបាវិតយ៉ាងរលូនពុំមានការទប់ស្កាត់អោយមានប្រសិទ្ធភាពនោះទេ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះកំលាំងសមត្ថកិច្ចនគបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តស្វាយរៀងបានធ្វើការឃាត់រថយន្យក្រុងដឹកទំនិញចំនួន៣គ្រឿងបង្កប់ដឹកទំនិញគេចពន្ធសុទ្ធតែជាទំនិញមានជាតិអាស៊ីតនិងជាតិគីមីដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរជាពិសេសគ្រឿងឧបភោគបរិភោគដែលប្រជាពលរដ្ឋទិញយកទៅបរិភោពមិនត្រូវបានសមត្ថកិច្ចជំនាញកាំកុងត្រូលធ្វើការត្រួតពិនិត្យអោយបានត្រឹមត្រូវនោះទេ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទំនិញជាច្រើនដែលនាំចូលប្រទេសជិតខាងតាមច្រករបៀងនិងច្រកអន្តរជាតិបន្លែផ្លែឈើរត្រីសាច់ដែលសុទ្ធសឹងតែបង្កប់សាធាតុគីមីដែលអាចទុកបានយូរនោះកំពុងតែចរាចរណ៏លក់លើទីផ្សាក្នុងទឹកដី ខេត្តស្វាយរៀងនិងនាំទៅលក់បន្តនៅរាជធានីភ្នំពេញ។ប្រភពដដែលបន្តទៀតថាចាប់តាំងពីលោកណាល់វិចិត្រមកកាន់ដំណែងប្រធានកាំកុងត្រូលខេត្តស្វាយរៀងបានធ្វើការពង្រាយកូនចៅតាមច្រកអន្តរជាតិច្រករបៀងក្នុងខេត្តសួម្បីតែសត្វកណ្ដុរមួយក្បាលក៏មិនអាចរត់គេចពីក្រខ្សែភ្នែកមន្ត្រីកាំកុងត្រូលប្រចាំការនៅច្រកនោះដែរ។ប្រជាពលរដ្ឋសុំនូមពរទៅលោកប្រធាននាយកដ្ឋានកាំកុងត្រូលមេត្តាជួយពិនិត្យមើលលោកណាល់វិចិត្រមេកាំកុងត្រូលខេត្តស្វាយរៀងផងទានកុំអោយគាត់បង្ករព្យុះភ្លៀងបណ្ដោយអោយទំនិញខូចគុណភាពទំនិញបង្កប់សាធាតុគីមីហូរចូលម៉ាសេរីបែបនេះ។
ទោះបីជាយ៉ាងណាភ្នាក់ងារយើងបានទំនាក់ទំនងទៅលោកណាល់វិចិត្រមេកាំកុងត្រូលខេត្តស្វាយរៀងដែរតែហៅចូលហើយមិនលើកទូរសព្ទ័។
សមត្ថកិច្ចកាំកុងត្រូលច្រកទ្វាអន្តរជាតិព្រំដែនបាវិតចាប់ទំនិញខូចគុណភាពដុតបំផ្លាញចោលយកស្នាដៃខណៈដែលទំនិញខូចគុណភាពនិងបង្កប់សារជាតិគីមីជាច្រើនចូលតាមច្រករបៀងនិងច្រកអន្តរជាតិយ៉ាងរលូន
...