សមត្ថកិច្ចកាំកុងត្រូលច្រកទ្វាអន្តរជាតិព្រំដែនបាវិតចាប់ទំនិញខូចគុណភាពដុតបំផ្លាញចោលយកស្នាដៃខណៈដែលទំនិញខូចគុណភាពនិងបង្កប់សារជាតិគីមីជាច្រើនចូលតាមច្រករបៀងនិងច្រកអន្តរជាតិយ៉ាងរលូន

ចែករំលែក៖

ខេត្តស្វាយរៀង៖សមត្ថកិច្ចកាំកុងខេត្តស្វាយរៀងបានធ្វើការចាប់ឃាត់ទំនិញដែលខូចគុណភាពមានដូចជា ​ ខ្នុរ ចេក ត្រាវ បំពង​គ្មាន​ស្លាក​សញ្ញា​កាលបរិច្ឆេទ​ថ្ងៃ​ផលិត​និង​ថ្ងៃ​ផុត​កំណត់​មាន​ ទំងន់​៩៥០​គីឡូក្រាម​ដែល​ឈ្មួញ​បាន​លួច​នាំចូល​តាម​ច្រករបៀង​មួយចំនួន​តាម​ ព្រំដែន​កម្ពុជា​វៀតណាម​ដុតបំផ្លាញចោលបង្អួតស្នាដៃតែទំនិញខូចគុណភាពនិងបង្កប់សាធាតុគីមីកំពុងនាំចូលតាមច្រករបៀងច្រកព្រំដែនអន្តរជាតិបាវិតយ៉ាងរលូនពុំមានការទប់ស្កាត់អោយមានប្រសិទ្ធភាពនោះទេ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះកំលាំងសមត្ថកិច្ចនគបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តស្វាយរៀងបានធ្វើការឃាត់រថយន្យក្រុងដឹកទំនិញចំនួន៣គ្រឿងបង្កប់ដឹកទំនិញគេចពន្ធសុទ្ធតែជាទំនិញមានជាតិអាស៊ីតនិងជាតិគីមីដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរជាពិសេសគ្រឿងឧបភោគបរិភោគដែលប្រជាពលរដ្ឋទិញយកទៅបរិភោពមិនត្រូវបាន​សមត្ថកិច្ច​ជំនាញ​កាំកុងត្រូលធ្វើការត្រួតពិនិត្យអោយបានត្រឹមត្រូវនោះទេ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា​ទំនិញជាច្រើនដែលនាំចូលប្រទេសជិតខាងតាមច្រករបៀងនិងច្រកអន្តរជាតិបន្លែផ្លែឈើរត្រីសាច់ដែលសុទ្ធសឹងតែបង្កប់សាធាតុគីមីដែលអាចទុកបានយូរនោះកំពុងតែចរាចរណ៏លក់លើទីផ្សាក្នុងទឹកដី ខេត្តស្វាយរៀង​និងនាំទៅលក់បន្តនៅរាជធានីភ្នំពេញ។ប្រភពដដែលបន្តទៀតថាចាប់តាំងពីលោកណាល់វិចិត្រមកកាន់ដំណែងប្រធានកាំកុងត្រូលខេត្តស្វាយរៀងបានធ្វើការពង្រាយកូនចៅតាមច្រកអន្តរជាតិច្រករបៀងក្នុងខេត្តសួម្បីតែសត្វកណ្ដុរមួយក្បាលក៏មិនអាចរត់គេចពីក្រខ្សែភ្នែកមន្ត្រីកាំកុងត្រូលប្រចាំការនៅច្រកនោះដែរ។ប្រជាពលរដ្ឋសុំនូមពរទៅលោកប្រធាននាយកដ្ឋានកាំកុងត្រូលមេត្តាជួយពិនិត្យមើលលោកណាល់វិចិត្រមេកាំកុងត្រូលខេត្តស្វាយរៀងផងទានកុំអោយគាត់បង្ករព្យុះភ្លៀងបណ្ដោយអោយទំនិញខូចគុណភាពទំនិញបង្កប់សាធាតុគីមីហូរចូលម៉ាសេរីបែបនេះ។
ទោះបីជាយ៉ាងណាភ្នាក់ងារយើងបានទំនាក់ទំនងទៅលោកណាល់វិចិត្រមេកាំកុងត្រូលខេត្តស្វាយរៀងដែរតែហៅចូលហើយមិនលើកទូរសព្ទ័។

20150716-141757.jpg

...

20150716-141751.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print