អតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករOdion Ighalo បានចូលរួមជាមួយក្រុម Al Shabab របស់ប្រទេសអារ៉ាប៊ីសាអូឌីតមកពីក្លិប Shanghai Shenhua ក្នុងលីកកំពូលចិន Chinese Super League។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី៥ កុម្ភៈ។
Ighalo ដែលបានចំណាយកាលពីឆ្នាំមុនក្នុងការខ្ចីជើងនៅក្លិប Premier League ត្រូវបានបង្ហាញដោយក្រុមដែលមានមូលដ្ឋាននៅទីក្រុងរីយ៉ាដនៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្លិប។
កីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះនឹងត្រូវវិលត្រឡប់ទៅកាន់ Shanghai Shenhua នៅចុងបញ្ចប់នៃកិច្ចព្រមព្រៀងខ្ចីជើងដែលត្រូវបានបន្តដោយMan United ក្នុងរយៈពេល៦ខែទៀតបន្ទាប់ពីគាត់បានចាប់អារម្មណ៍អំឡុងពេលចាប់ផ្តើមដំបូងរបស់គាត់ជាមួយក្រុមរបស់លោក Ole Gunnar Solsjkaer ។
កីឡាកររូបនេះគឺជាជនបរទេសចុងក្រោយបង្អស់ដែលចាកចេញពីលីគ Chinese Super League បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធប្រេស៊ីល Hulk ក្នុងក្រុម Shanghai SIPG និងគ្រូបង្វឹក Rafa Benitez មកពីក្រុម Dalian Pro ។
កីឡាករវ័យ៣១ឆ្នាំ Ighalo បានចូលរួមជាមួយក្រុម Al Shabab ដែលមានអតីតខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Ever Banega របស់ក្រុម Sevillaកំពុងដឹកនាំក្រុមឈរចំណាត់ថ្នាក់លេខ១៦ នៅលីគ Saudi Premier League ៕ដោយ៖ភារៈ