អ្នក​ណាថាស្ងាត់?! បទល្មើសដឹកជញ្ជូន ឈើ​ខុសច្បាប់កក្រើកឡើងវិញហេីយ​នៅត្បូង​ឃ្មុំ​និងខេត្តក្រចេះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈេីនៅតែបន្តកេីតមានដដែល​ បេីទោះបីមន្ត្រីជំនាញ អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធព្យាយាមបដិសេធថា គ្មានក៏ដោយ​ ។

ជាក់ស្តែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថស្រុកតំបែរ ចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៧៣៨​ ធ្វើការបង្ក្រាបរថយន្តសាំយ៉ុង២គ្រឿងដឹកឈើអារពេញរថយន្ដ បញ្ជូនទៅឲ្យជំនាញ​រ​ដ្ឋបាលព្រៃឈើខេត្ដត្បូងឃ្មុំដែលគេដឹងថាម្ចាស់រថយន្តដឹកឈើល្មើសច្បាប់នេះមានឈ្មោះ ចែមុំ និងចែនី ។
វត្ថុ​តាងទាំងនេះ​មិនអាចប្រកែកថាគ្មានការដឹកជញ្ជូនឈេីនោះទេ​ រហូត​ដល់ប្រជាពលរដ្ឋ​អះអាង​ថា​ មេឈ្មួញឈេីល្បីឈ្មោះ ចែ មុំ និងមេឈ្មួញឈើឈ្មោះ ចែ នី ព្រមទាំងឈ្មួញជាច្រើននាក់ទៀត កំពុងកាក់កបនឹង​របរ​ដឹកជញ្ជូនឈើពីខេត្តក្រចេះយកទៅចែកចាយក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀងបានយ៉ាងរលូនដោយគ្មានការរំខានអ្វីឡើយ។
ប្រជាពលរដ្ឋ​បានត្រឹម​ដាក់ការ​សង្ស័យ​ថា​ ការណីដែលចែមុំ និងឈ្មោះ ចែនី អាច​ បន្តប្រកបរបរដឹក​ជញ្ជូន​ឈេីបានយ៉ាងងាយស្រួលបែប​ ក៏ដោយសារតែ​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បេីក​ភ្លេីង​ខៀវ​ឱ្យដែរ ជាពិសេសនាយសង្កាត់ព្រៃឈើតំបែរ ឈ្មោះ កែវ កុសល ខេត្ត​ត្បូង​ឃ្មុំ​តែម្តង​ ។​

ពាក់ព័ន្ធនឹងករណីនេះ លោក កែវ កុសល នាយសង្កាត់រដ្ឋបាលព្រៃឈើតំបែរ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទចូលហើយលោកមិនលើកទទួល ។
នៅលេីបណ្ដាញព័ត៌មាននានា​បានផ្សព្វផ្សាយករណីក្រុមឈ្មួញដឹកជញ្ជូន ឈើចេញពីខេត្តក្រចេះ គឺមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែឆ្លើយដោះសារ បិទបាំងការណ៍ពិត ថាគ្មានបទល្មើសដឹកជញ្ជូនឈើចេញពី ខេត្តក្រចេះ ដូចកាសែតបានចុះផ្សាយ នោះទេ ។ ប៉ុន្តែ ការដោះសារ បិទបាំងពី សំណាក់មន្ត្រីជំនាញ មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធនៅ ខេត្តក្រចេះគឺជា រឿងឥតន័យ ព្រោះប្រជាពលរដ្ឋក៏ដូចជា អ្នកសារព័ត៌មានបានថតយករូបភាព រថយន្តដឹកឈេីបានជា​ភស្តុតាង​ មិនអាចប្រកែក​បាន​ឡើយ​ ៕

...

ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print