បើកបរទាំងស្រវឹង បោងចង្កូតមិនផុតជ្រុលទៅបុកនិងការ៉ាសសាំង និងបុកយុវជន២នាក់ដែលគេងក្បែនោះរងរបួសស្រាល និងរងការខូចខាត 

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តលឿន ខណៈមកដល់ចំណុចផ្លូវកែងមិនបន្ថយល្បឿន ក៏បោងចង្កូតជ្រុលទៅបុកនិងការ៉ាសសាំង និងបុកយុវជន២នាក់ជាកម្មករចាក់សាំងដែលគេងក្បែរនោះបណ្ដាលឲ្យរងរបួសស្រាល។

ក្នុងហេតុការណ៍ខាងលើនះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះមកចោមរោមមើល កាលពីវេលាម៉ោង២១ និង១០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវបេតុង២៤០ កែងនិងផ្លូវ៤៥ ខាងជើងសាលាសង្កាត់បឹងទំពុន ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

បើតាមសម្ដីពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញរថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2Z-2951 ដែលបើកបរដោយបុរសម្នាក់បានស្រវឹងស្រា ធ្វើដំណើក្នុងទិសដៅពីជើងទៅត្បួងតាមបណ្ដោយផ្លូវ២៤០ ខណៈមកដល់ចំណុចកើតហេតុ បានបោងចង្កូតបទទៅផ្លូវ៤៥ តែបោងចង្កូតមិនផុតក៏ជ្រុលទៅបុកនិងការ៉ាស់សាំង ច័ន្ទរះពន្លឺថ្មី និងបុកកម្មករចាក់សាំង២នាក់ ដែលគេងនៅក្បែរនោះ បណ្ដាលឲ្យរងរបួសស្រាល ហើយម្ចាស់រថយន្តបង្កបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងយករថយន្តបង្កនោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនរងចាំដោះស្រាយតាមនីតិវិធីច្បាប់

image2

image4

image1

image3

ដោយ៖ ជីម ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print