មន្ទីរពេទ្យ ប្រារ៉ាមកៅ ប្រទេសថៃបើកសិក្ខាសាលាស្តីពីសុខភាពតម្រងនោមនិងបេះដូងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សិស្សនិស្សិត វេជ្ជបណ្ឌិតនៃប្រទេសកម្ពុជាជាច្រើនរូបនទទួលបានការចែករំលែកបទពិសោធន៍ចំណោះដឹងផ្នែកវេជ្ជសាស្ត្រពីសំណាក់ក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យប្រារ៉ាមក្រៅនៃប្រទេសថៃក្នុងកម្មវិធីសិក្ខាសាលាស្តីពីសុខភាពតម្រងនោមនិងបេះដូង។

កម្មវិធីនេះត្រូវបានធ្វើដំណាលគ្នានឹងកម្មវិធីប្រកាសបើកការិយាល័យនៅកម្ពុជាកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ដែលប្រារព្វឡើងនៅសណ្ឋគារសូហ្វីតែលភូកេត្រា។

លោកឧត្តមសេនីយ៍ទោ លី វណ្ណនី នាយករងនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិបាន លើកឡើងថាដោយសារកំណើនសេដ្ឋកិច្ចសន្តិភាពស្ថេរភាពនយោបាយបានធ្វើឲ្យមានការផ្លាស់ប្តូររីកចម្រើនស្ទើរគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃការផ្លាស់ប្តូរកម្មសិក្សារវាងប្រទេសនិងប្រទេសពង្រីកនិងពង្រឹងវិស័យអប់រំនៅកម្ពុជា។

លោកក៏បានថ្លែងអំណរគុណចំពោះមន្ទីរពេទ្យប្រារ៉ាមកៅនិងក្រុមហ៊ុនដៃគូដែលបានរៀបចំកម្មវិធីនេះឡើងហើយបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសនិស្សិតផ្នែកវេជ្ជសាស្ត្ររបស់យើងបានមកសិក្សាក្រេបជញ្ជក់ចំណេះវិជ្ជានិងបទពិសោធន៍ពីក្រុមគ្រូពេទ្យដែលជាសាស្ត្រាចារ្យវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យល្បីនៅប្រទេសថៃនេះ។

លោកបន្តថាដោយមានសមាហរណ្មកម្មអាស៊ានបានធ្វើឲ្យប្រទេសក្នុងតំបន់មានលំហូរទៅវិញទៅមកនិងកាន់តែស្និតស្នាលជាងមុនសម្រាប់អ្នកនយោបាយតែជាពិសេសគឺយុវជនតែម្តងដែលជាទំពាំងស្នងឫស្សី។ លោកយល់ថា“កម្មវិធីសិក្ខាសាលាថ្ងៃនេះ”ក៏រួមចំណែកមួយដ៏សំខាន់ក្នុងការខិតខំជម្រុញបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ផ្នែកវេជ្ជសាស្ត្រដល់វិស័យសុខភាពនិងជាពិសេសនិស្សិតដែលកំពុងសិក្សានិងវេជ្ជបណ្ឌិតដែលកំពុងអនុវត្តរាល់ថ្ងៃ។

លោកក៏ថ្លែងអំណរគុណដល់លោក​​​​​​​​​ ចារើននុតភពសុខ (Charoen Nudpobsok) ដែលជានាយករងមន្ទីរពេទ្យប្រារ៉ាមកៅលោកវេជ្ជបណ្ឌិតទាំងពីរក្រុមការងារមន្ទីរពេទ្យដែលបានសហការណ៍ក្នុងការរៀបចំកម្មវិធីសិក្ខាសាលាបានយ៉ាងល្អប្រសើរហើយកម្មវិធីនេះក៏បានលើកកម្ពស់សហប្រតិបត្តិការឲ្យកាន់តែស្និតរវាងប្រជាជននៃប្រទេសទាំងពីរក៏ដូចជាការចូលរួមក្នុងការស្តារវិស័យអប់រំផ្នែកវេជ្ជសាស្ត្រដល់និស្សិតកម្ពុជា។

គួរបញ្ជាក់ដែរថា មន្ទីរពេទ្យប្រារ៉ាម៩បានចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩២ដែលមានទីតាំងស្ថិតលើផ្លូវរ៉ាម៉ា៩នៅចំបេះដូងនៃទីក្រុងបាងកកប្រទេសថៃ។ មន្ទីរពេទ្យនេះបានលាតសន្ធឹងគ្របដណ្តប់នៅលើផ្ទៃដី៩,៦០០ម៉ែត្រការ៉េនិងមានសំណង់អគារមន្ទីរពេទ្យមានកម្ពស់១៦ជាន់រួមជាមួយនឹងមជ្ឈមណ្ឌលចំនួន២០ក្នុងនោះរួមមាន៖ មជ្ឈមណ្ឌលបេះដូង,​មជ្ឈមណ្ឌលវេជ្ជសាស្ត្រគ្រលៀន, មជ្ឈមណ្ឌលផ្នែកសម្ភព និងរោគស្ត្រីហើយនឹងមជ្ឈមណ្ឌលឯកទេសវេជ្ជសាស្ត្រផ្សេងទៀត។

មន្ទីរពេទ្យនេះបានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗនៅក្នុងបន្ទប់ប្រតិបត្តិការដែលអាចធ្វើការវះកាត់ផ្លាស់ប្តូរបេះដូង, បន្ទប់ICU និងបន្ទប់CCU ។មន្ទីរពេទ្យនេះមានបន្ទប់សម្រាប់សម្រាកព្យាបាលចំនួន៣០០បន្ទប់មានគ្រូពេទ្យចំនួន៣០០នាក់ព្រមទាំងបុគ្គលិកពេទ្យចំនួន៦០០នាក់ និងបំពាក់ពេញលេញនូវគ្រឿងបរិក្ខារទំនើបៗសម្រាប់ធ្វើការពិនិត្យរោគវិនិច្ឆ័យនិងការព្យាបាល, ។ក្នុងរយៈពេលជាងពីរទសវត្សន៍កន្លងមកនេះមន្ទីរពេទ្យប្រារ៉ាម៩ ( PRARAM 9 ) បានក្លាយជាគោលដៅ “ ជាមន្ទីរពេទ្យដែលផ្តល់នូវភាពជឿទុកចិត្តបំផុតនៅក្នុងប្រទេសថៃ”  ។មន្ទីរពេទ្យប្រារ៉ាម៩ត្រូវបានគណៈកម្មការអន្តរជាតិទទួលស្គាល់ដោយគុណភាពអប់រំ (JCI) ជាផ្នែកមួយរបស់គណៈកម្មការរួមស្តីពីការទទួលស្គាល់គុណភាពអប់រំនៃអង្គការសុខភាពដែលហៅកាត់ថា ( JCAHO ) ៕

12773442_1060664927309985_271147462_o
12787084_1060663760643435_259910582_o

12788536_1060664763976668_1030216147_o

12789913_1060664843976660_894989774_o

12790072_1060663323976812_1032902219_o

...

ដោយ៖វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print