បើករថយន្តប្រដេញគ្នាជ្រុលចង្កូតទៅបុកពីក្រោយបុរសម្នាក់ដែលកំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអធ័មនៅនិងកន្លែងកើតហេតុខណៈកំពុងជិះម៉ូតូ ស្រាប់តែមានរថយន្តពីរគ្រឿងបើកប្រដេញគ្នា​ ហើយមកបុកពីក្រោយពេញទំហឹង និងជ្រុលទៅបុកស្លាកយីហោ មន្ទីរពេទ្យ រួមទាំងដើមឈីបាក់រាប់ដល់ដី បណ្ដាលឲ្យរងការខូចខាតទើបរថយន្តគាប់ជាប់ទៅមុខលែងរួច។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខសប្បកម្ម ម៉ុក និមល ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើនេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺមានរថយន្តពីរគ្រឿង ដែលរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកប្រដេញគ្នាមួយរថយន្តបង្កម៉ាកព្រុស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AA-7640 ទិសដៅពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿនភ្លាមនោះស្រាប់តែរថយន្តបង្កម៉ាកព្រុសបានបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យបុរសរងគ្រោះបោកទៅនិងដើមឈើនិងរបងដែកស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយម៉ូតូរបស់ជនរងគ្រោះបានគៀបក្រោមរថយន្តបង្ក អូសប្រហែល១០០ម៉ែត្រ និងបន្តទៅបុកបង្គោលស្លាកយីហោ ឱសថស្ថានប្រណីត រួមទាំងដើមឈើមួយដើមបាក់រាប់ដល់ដី បណ្ដាលឲ្យរងការខូចខាតសម្ភារៈរួមទាំងរថយន្តបង្កពីមុខយ៉ាងដំណំ ។

បើតាមសម្ដីប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះវ៉ាន់ លុត អាយុ២៦ឆ្នាំ មុខរបរលក់ផ្កាជាមួយគាត់ និងស្នាក់នៅខាងជើងកន្លែងកើតហេតុ និងមានស្រុកកំណើតក្នុងភូមិកុក ឃុំបាក់ខ្លង ស្រុកមណ្ឌុលសីម៉ា ខេត្តកោះកុង ហើយប្រពន្ធគាត់ប្រើប្ដីដែលជាជនរងគ្រោះមកទិញទឹកកកនៅម្ដុំស្ទុបត្រឡោកបែក ហើយក៏ជួបហេតុគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្ដង។

ក្រោយពេលកើតហេតុភ្លាមៗម្ចាស់រថយន្តមួយគ្រឿងដែលមិនចាំម៉ាកបានបើកប្រដេញគ្នាជាមួយរថយន្តបង្កនោះ បានចុះមកវ៉ៃម្ចាស់រថយន្តបង្កថែមទៀត បន្ទាប់មកបានបើករថយន្តគេចខ្លួនបាត់ស្រមោល ហើយម្ចាស់រថយន្តបង្កក៏បានឡើងជិះម៉ូតូ ដែលមានអ្នកយកគេចខ្លួនបាត់ស្រមោលផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកអន្តរាគមន៍និងធ្វើកោសល្យវិច្ច័យ ហើយបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត​ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយ៕

image2(1)

image1(1)

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print