ភ្នំពេញៈ នៅព្រឹកនេះ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ បានរៀបចំពិធីប្រកាសសមាភាពកម្លាំងសន្តិសុខសណ្តាប់ធ្នាប់របស់រដ្ឋបាលខណ្ឌច្បារអំពៅឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកអភិបាលខណ្ឌច្បារអំពៅ ព្រមទាំងមានការចូលរួមរបស់លោកអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជារងកងរាជអាវុធហត្ថខណ្ឌ និងមន្រ្តីខណ្ឌមួយចំនួន ។
ក្នុងឱកាសនៃពិធីប្រកាសសមាសភាពកងកម្លាំងសន្តិសុខខណ្ឌ លោកអភិបាលខណ្ឌ បានធ្វើការណែនាំអំពីតួនាទីភារកិច្ចរបស់កងកម្លាំង ដើម្បីធ្វើការបម្រើនិងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យទទួលបានសុវត្ថិភាពគ្រប់ពេលវេលា ៕
...
ដោយ៖ សុខ ខេមរា