៤៦​ប្រទេស​មានការ​ឆ្លង​រាលដាល​នៃ​វីរុស​ហ្ស៊ី​កា​

ចែករំលែក៖

microcefaly_zika_virus.jpg_1718483346

តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ឱ្យ​ដឹង​ថា​ មក​ទល់​ពេល​ នេះ​មាន​ប្រទេស​រហូត​ដល់​ទៅ​៤៦​ប្រទេស​ មាន​ករណី​ឆ្លង​វីរុស​ហ្ស៊ី​កា​ហើយ​ប្រទេស​ទាំងនោះ​បាន​ដាក់​ក្នុង​ស្ថានភាព​អាសន្ន​ ក្នុង​ការ​ប្រឆាំង​វីរុស​ហ្សី​កា​ ។​

​អគ្គ​នាយិកា​អង្គការ​សុខភាព​ពិភព​ លោក​លោកស្រី​ Margaret​ chan​ កាល​ ពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​បាន​ប្រកាស​ថា​ វីរុស​ ហ្ស៊ី​កា​កំពុង​ក្លាយទៅជា​ឧបសគ្គ​យ៉ាង​ធំ​ ធេង​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ ។​

​តាម​ការ​វាយតម្លៃ​របស់​អង្គការ​សុខភាព​ពិភពលោក​វីរុស​ហ្ស៊ី​កា​ជា​ការ​គំរាម​ កំហែង​យ៉ាង​ធំធេង​ដោយសារ​តែ​វា​បាន​ រាលដាល​យ៉ាង​ឆាប់រហ័ស​លើស​ពី​ការ​ស្មាន​ ។​ បើ​ទោះបី​ចំនួន​អ្នក​ស្លាប់​ដោយ​ សារ​វីរុស​ហ្ស៊ី​កា​ ទើបតែ​មាននៅ​ក្នុង​ ប្រទេស​ចំនួន​៩​ ប៉ុន្ដែ​ចំនួន​នៃ​ការ​ឆ្លង​ រាលដាល​វីរុស​ហ្ស៊ី​កា​មាន​រហូត​ដល់​ទៅ​៤៦​ប្រទេស​។​

...

ប្រេ​ស៊ី​ល​ជា​ប្រទេស​ដែល​មានការ​ឆ្លង​ រាលដាល​វីរុស​ហ្ស៊ី​កា​ច្រើន​ជាងគេ​បំផុត​ ដោយ​មាន​ពលរដ្ឋ​រហូត​ដល់​ទៅ​១,៥​លាន​ នាក់​បាន​ឆ្លង​ ។​ ក្រសួងសុខាភិបាល​ប្រេ​ ស៊ី​ល​បាន​ប្រកាស​ថា​ មាន​កុមារ​រហូត​ ដល់​ទៅ​៥៨៣​នាក់​កើតមក​មាន​ក្បាល​ តូច​ខុស​ពី​ធម្មតា​ដោយសារ​តែ​ឆ្លង​វីរុស​ហ្ស៊ី​កា​ ។​

​ចំនួន​ពលរដ្ឋ​ឆ្លង​វីរុស​ហ្ស៊ី​កា​កើនឡើង​ ១៤,៧​ភាគរយ​ក្នុង​រយៈពេល​តែ​មួយ​ សបា្ដហ៍​ប៉ុណ្ណោះ​។​ អង្គការ​សុខភាព​ពិភព​ លោក​បាន​តាមដាន​យ៉ាង​យកចិត្ដ​ទុក​ ដាក់​នៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​ដែល​មាន​ស្ដ្រី​មាន​ផ្ទៃពោះ​ជាង​៦.៣០០​នាក់​ឆ្លង​វីរុស​ហ្ស៊ី​កា​ក្នុង​ចំណោម​ពលរដ្ឋ​៣៧.០០០​ នាក់​បាន​ឆ្លង​វីរុស​នេះ​ ៕​ ប្រែសម្រួល៖ម៉ែ​វ​ សា​ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print