ក្រុមអ្នកវាយប្រហារបានធ្វើការផ្លាស់ប្ដូរសារធាតុគីមីនៅក្នុងអាងចម្រោះទឹកស្អាតនៅក្នុងទីក្រុងមួយរបស់សហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា,អាជ្ញាធរនៅទីក្រុង Oldsmar នៃរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះបានធ្វើសេចក្ដីរាយការណ៍ទាក់ទងទៅនឹង ជនអនាមិកដែលបានធ្វើការវាយប្រហារទៅលើ ប្រព័ន្ធកុំព្យូទ័ររបស់ទីតាំងអាងចម្រោះទឹកស្អាតមួយកន្លែង។

ការវាយប្រហារបានកើតឡើងចំនួនពីរលើកនៅថ្ងៃទី ៥ខែកុម្ភៈកន្លងទៅនេះ។ លើកទីមួយក្រុមជនអនាមិក បានចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រនៅម៉ោង ៨ព្រឹក ប៉ុន្តែពួកគេបាននៅក្នុងប្រព័ន្ធកុំព្យូទ័រតែរយៈពេល ១ទៅ២វិនាទីតែប៉ុណ្ណោះ។ ការជ្រៀតចូលលើកទីពីរបានកើតឡើងនៅម៉ោង ១ និង៣០នាទីរសៀល ហើយពួកគេបានចំណាយពេល៥នាទី និងបានធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុងប្រព័ន្ធកុំព្យូទ័រដោយបន្ថែមនូវសារធាតុគីមី Sodium hydroxide ចំនួន ១១១ដងច្រើនជាងការកំណត់ ដែលនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

ទោះបីជាយ៉ាងណាក្ដី អាជ្ញាធរក៏បានប្រាប់ឱ្យដឹងផងដែរថា ពួកគេបានចាត់វិធានការទាន់ពេលវេលា ដោយធ្វើការផ្លាស់ប្ដូរចំនួនសារធាតុគីមីឱ្យមានការកំណត់ដូចដើម ហើយក៏ពុំមានទឹកដែលមានសារធាតុគីមីលើសកំណត់ត្រូវបានផ្ដល់ទៅឱ្យអ្នកប្រើប្រាស់នោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ ក៏មានការវាយប្រហារទៅលើទីតាំងអាងចម្រោះទឹកមួយទៀតនៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែពេលនោះជនអនាមិកពុំមានចំណេះដឹងក្នុងការផ្លាស់ប្ដូរសារធាតុគីមីដូចពេលនេះទេ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print