សពនារីលោតពីលើស្ពានគីហ្សូណាបានផុសអណ្តែតក្នុងទន្លេហើយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ នៅវេលាព្រឹកម៉ោង៥ៈ០០នាទីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ សពស្ត្រីដែលលោតពីលើស្ពានគីហ្សូណា កាលពីថ្ងៃទី៦ ខែកុម្ភៈបានផុសអណ្តែតក្នុងទន្លេហើយៗសមត្តកិច្ចកំពុងស្រង់ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា នារីដែលលោតពីលើស្ពានគីហ្សូណាកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺមាន ឈ្មោះ សារុន ធារ៉ា អាយុ២១ឆ្នាំ មានប្តីឈ្មោះ សុខ ផនហុក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួលជុលរថយន្ត មានកូនប្រុស១នាក់ អាយុ ៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ចំពោះមូលហេតុដែលនារីខាងលើគិតខ្លីឈានទៅលោតទឹកសម្លាប់ខ្លួននោះត្រូវបានសមត្ថកិច្ចប្រាប់ថា មានវិបត្តិក្នុងគ្រួសារ ។
សូមបញ្ជាក់ថា តើវិបត្តិអ្វីទើបនារីវ័យក្មេងដាច់ចិត្តធ្វើរឿងនេះ ?

នារីស្រស់ស្អាតម្នាក់ជិះម៉ូតូឌុប មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ចូលទឹកទន្លេលិចបាត់ស្រមោលហេតុការណ៍នេះកើតឡើងនៅម៉ោង ១០.១០ នាទីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅលើស្ពានគីហ្សូណាបង្គោលទី១៣ ភូមិទី៣ សង្កាត់វាលវង់ក្រុងកំពង់ចាម ។
នារីរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណបានជិះម៉ូតូឌុបមកពីមុខសណ្ឋាគារសុវណ្ណភូមិ លុះមកដល់កន្លែងកើតហេតុបានលោតពីលើស្ពានចូលក្នុងទន្លេបាត់ដោយបន្សល់ទុកស្បែកជើងពណ៌ខ្មៅមួយគូនិងអាវពណ៌សមួយ ៕

...

វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print