លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងពី ការផ្សាយរបស់វិទ្យុអាស៊ីសេរី

ចែករំលែក៖

ភ្នំពេញ, លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី។ លោកស្រីបានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំសូមច្រានចោលទាំងស្រុង នូវការផ្សាយមិនបានត្រឹមត្រូវ របស់វិទ្យុអាស៊ីសេរី ដោយមិនបានលើកយក នូវសំដីនៃការពន្យល់ឲ្យបានច្បាស់លាស់ស្ដីអំពីវ៉ាក់សាំង ស៊ីណូហ្វាម ដែលជាជំនួយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឲ្យមានភាពច្របូកច្របល់ ដែលធ្វើឲ្យមានភាពភ័ន្តច្រឡំ នៅក្នុងមតិសាធារណៈរបស់យើង ទៅលើបញ្ហាយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីត19 ដែលកំពុងប្រព្រឹត្តទៅដោយរលូន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ។ លោកស្រីវេជ្ជបណ្ឌិតបានបន្តថា, ក្នុងនាមរូបខ្ញុំផ្ទាល់ ដែលជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល ហើយក៏ជាអ្នកនាំពាក្យក្រសួងសុខាភិបាលផងដែរនោះ ខ្ញុំសូមបញ្ជាក់ជូនទៅដល់សាធារណជនឲ្យបានជ្រាបថា, ការចាក់វ៉ាក់សាំងកូវីដ19 ដែលបានបើកយុទ្ធនាការនៅថ្ងៃនេះ គឺសុទ្ធតែជាការស្ម័គ្រចិត្តទាំងអស់ ទាំងរូបខ្ញុំដែលបានស្ម័គ្រចិត្តចាក់ វ៉ាក់សាំង covid១៩ ហើយក៏មានការចុះហត្ថលេខារួចហើយដែរ នឹងក៏បានទទួលនូវព័ត៌មានគ្រប់ជ្រុងជ្រោយ ពីក្រុមគ្រូពេទ្យដែលលោកបានផ្ដល់ព័ត៌មានបឋមមុននឹងមានការ សម្រេចចិត្តចាក់វ៉ាក់សាំងកូវីត19 ។ ថ្វីត្បិតតែមានការបញ្ជាក្តី ស្នើសុំក្តី ពីសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ។ ក៏ប៉ុន្តែការចាក់វ៉ាក់សាំងនេះ គឺមានតម្លៃថ្លៃថ្លា ហើយក៏ឈរនៅលើគោលការណ៍ស្ម័គ្រចិត្តទាំងអស់ ។ សូម្បីតែអស់លោកសារព័ត៌មានដែលអ្នកបានអញ្ជើញ ទៅចាក់នៅឯមន្ទីរពេទ្យកុមារជាតិ នាថ្ងៃនេះ នៅលើគោលការណ៍ស្ម័គ្រចិត្តទាំងអស់ ដែលគ្មានអ្នកណាទៅបង្ខិតបង្ខំជនណាម្នាក់ ដើម្បីឲ្យចាក់វ៉ាក់សាំងកូវីដ19 ណាដែរ។

លោកស្រីបន្តថា, ប៉ុន្តែអ្វីដែលជាការសំខាន់ គឺសារៈប្រយោជន៍នៃការចាក់វ៉ាក់សាំង មានគុណប្រយោជន៍ធំណាស់ សម្រាប់បុគ្គលគ្រប់រូបដែលទទួលបាននូវវាក់សាំងកូវីដ19 ដើម្បីការពារខ្លួនបុគ្គលនោះ ក្នុងការបង្កើតបាននូវកងការពារ ការរីករាលដាលនៃជំងឺវីរុសកូវីត19 ជាពិសេសគឺកុំឲ្យសរីរាង្គរបស់មនុស្ស នៅពេលដែលមានការវាយលុកពីវីរុសកូវីដ19មក វានឹងមានសភាពធ្ងន់ធ្ងរ ដោយសារយើងមានកងការពារសម្រាប់វ៉ៃបក ជាមួយនឹងវីរុសកូវីត19 ។ លោកស្រីបញ្ជាក់ថា, ខ្ញុំសូមធ្វើការច្រានចោលទាំងស្រុងតែម្ដងទៅលើការផ្សាយរបស់វិទ្យុអាស៊ីសេរីខាងលើនេះ ហើយខ្ញុំសូមអនុញ្ញាតជម្រាបជូនថា ការចាក់វ៉ាក់សាំងកូវីដ19 នេះនៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត ទាំងអស់ អត់មានអ្នកណា ទៅបង្ខិតបង្ខំអ្នកណាទេ សូម្បីតែកូនច្បងរបស់សម្ដេចតេជោហ៊ុនសែន ក៏លោកមានការស្ម័គ្រចិត្តមកទទួលយកការចាក់វ៉ាក់សាំងនេះដែរ។ អ្នកដែលបានចាក់វ៉ាក់សាំងថ្ងៃនេះ គឺសុទ្ធតែអ្នកស្ម័គ្រចិត្ត នៅក្នុងការទទួលយកនូវវ៉ាក់សាំង ដោយសារគេយល់ឃើញថា, វ៉ាក់សាំងនេះមានសារៈប្រយោជន៍សម្រាប់សុខភាពរបស់គេ សម្រាប់បុគ្គលខ្លួនគេ ដើម្បីទប់ស្កាត់ពីការវាយលុកពីវីរុសកូវីដ19 ។ លោកស្រីបានបញ្ជាក់បន្ថែមទៀតថា, សូមអស់លោកនៅវិទ្យុអាស៊ីសេរីនេះ សូមលោកយល់ឲ្យបានច្បាស់លើបញ្ហានេះ គឺមិនមានការបង្ខិតបង្ខំទេ អ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលលោកបានលើកឡើង គឺជាការស្នើសុំ ឬបទបញ្ជា ប៉ុន្តែការអនុវត្តអាស្រ័យលើបុគ្គល ស្ម័គ្រចិត្តឬមិនស្ម័គ្រចិត្ត ។ ដូច្នេះបើបុគ្គលណាគាត់មិនស្ម័គ្រចិត្តក៏គេមិនបង្ខិតបង្ខំឲ្យគាត់ចាក់នោះដែរ។ ប្រទេសយើងជាប្រទេសដែលកំពុងដើរឆ្ពោះទៅរក ការអភិវឌ្ឍន៍ ហើយយើងត្រូវការ រក្សាសុខភាពបងប្អូនប្រជាពលរដ្ឋ ឲ្យបានមាំទាំ ហើយជាពិសេសទៀត គឺវិធានការនៃការទប់ស្កាត់នៃការរាលដាលវីរុសកូវីដ19 គឺអស់លោកវិទ្យុអាស៊ីសេរីនេះ ក៏អស់លោកមិនបានចូលរួមចំណែកអី្វ ដើម្បីជួយទៅដល់ព្រះរាជាណាចក្រកម្ពុជាដែរ អស់លោក ជួយបំផ្លិច ជួយបំផ្លាញ ។ សូមអស់លោកបើកភ្នែកអោយបានធំៗ ហើយអស់លោកត្រូវតែគិតថា,ព្រះរាជាណាចក្រកម្ពុជានៅតែដើរទៅមុខ ហើយការងារចាក់វ៉ាក់សាំងកូវីដ19 នៅតែឆ្ពោះទៅមុខជានិច្ច។ ទន្ទឹមនឹងនោះទៀតក្នុងនាមក្រសួងសុខាភិបាល លោកស្រីសូមអំពាវនាវដល់ទទូច ដល់បងប្អូនសាធារណជនទាំងអស់ ជាពិសេសបុគ្គលដែលស្ថិតនៅក្នុងក្រុមត្រូវនឹងអាយុដែលត្រូវចាក់វ៉ាក់សាំងនេះ អស់លោកអញ្ជើញមកចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត។ បើសិនជាអស់លោកមិនស្ម័គ្រចិត្តក៏គ្មានអ្នកណាគេទៅបង្ខិតបង្ខំ ។ ដូច្នេះសូមអញ្ជើញមក ប៉ុន្តែត្រូវគិតឲ្យបានច្បាស់ ប្រសិនបើមានការឆ្លងនូវ ជំងឺវីរុសកូវីត19 ហើយម្នាក់គេមានវ៉ាក់សាំង ហើយម្នាក់ទៀត ដែលអត់មានចាក់វ៉ាក់សាំង អស់លោក ឬមួយបុគ្គល ដែលមិនបានទទួលនូវវ៉ាក់សាំង និងទទួលនូវការរងគ្រោះ ដោយសារវីរុសកូវីត19 ក្នុងសភាពធ្ងន់ធ្ងរ។ លោកស្រីបន្តទៀតថា, ដោយឡែកអ្នកដែលគេបានទទួលវ៉ាក់សាំង គេនិងមានកងការពារ ដើម្បីទប់ទល់ទៅនឹងវីរុសកូវីត19 ហើយយន្តការនៃការចាក់វ៉ាក់សាំងនេះ មិនមែនមានតែសម្រាប់ព្រះរាជាណាចក្រកម្ពុជានោះទេ គឺមានទូទាំងប្រទេស នៅលើសកលលោក អង្គការសុខភាពពិភពលោកក៏កំពុងជំរុញនូវការចាក់វ៉ាក់សាំង តាមបណ្ដាប្រទេស មាននានានៅលើសកលលោកផងដែរ។ លោកស្រីបញ្ជាក់ថា, ខ្ញុំធ្លាប់បានពន្យល់រួចហើយថា, វ៉ាក់សាំងស៊ីណូហ្វាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិននេះ អង្គការសុខភាពពិភពលោកគេកំពុងតែដំណើរការ ដែលមានមោទនភាពល្អ ។ រហូតមកទល់ពេលនេះយើងមិនទាន់ឮថា វ៉ាក់សាំងនេះមានបញ្ហាមួយណាដែល បង្អាក់នូវដំណើរការ នូវការវាយតំលៃរបស់អង្គការសុខភាពពិភពលោកនោះទេ។ ផ្ទុយទៅវិញអ្វី អង្គការសុខភាពពិភពលោកនឹងយកវ៉ាក់សាំងនេះចូលទៅក្នុងបញ្ជីប្រើប្រាស់ សម្រាប់ឱ្យពិភពលោក អាចប្រើប្រាស់នូវវ៉ាក់សាំងផង ហើយសាធារណរដ្ឋប្រជាមានិតចិនលោកបានអនុម័តរួចទៅហើយ តាំងពីថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០ ក្នុងការដាក់វ៉ាក់សាំងដែលផលិតនៅ សាធារណរដ្ឋប្រជាមានិតចិននេះ វ៉ាក់សាំងស៊ីណូហ្វាម និងសុីណូវ៉ាក់នេះ ឲ្យប្រើប្រាស់នៅសាធារណរដ្ឋប្រជាមានិតចិន ដែលគេចាក់ ប្រជាជនរបស់គេរាប់លាននាក់រួចទៅហើយ។ លោកស្រីបានលើកឡើងថា, មកទល់នឹងពេលនេះព័ត៌មានដែលខ្ញុំទទួលបានថា, ក្រៅផ្លូវការទេ គឺចំនួនប្រជាជនចិនដែលបានចាក់ បានចាក់ចំនួន 30 លាននាក់ជាងទៅហើយ ដែលបានចាក់វ៉ាក់សាំងទាំងពីរមុខនេះ។ ហេតុដូច្នេះខ្ញុំ សូមគោរពអនុញ្ញាតជម្រាបជូនថា មិនមែនតែសាធារណរដ្ឋប្រជាមានិតចិន ប្រជាជនចិនទេ ដែលទទួលបាននូវវ៉ាក់សាំងនេះ នៅបណ្ដាប្រទេសមួយចំនួនទៀតក៏កំពុង ការប្រើប្រាស់វ៉ាក់សាំងនេះផងដែរ។
លោកស្រីបញ្ជាក់ថា , ការចាក់វ៉ាក់សាំងថ្ងៃនេះ គឺជាការចាក់ការពារការឆ្លងតាមសហគមន៍ ជាការជំរុញធ្វើយ៉ាងម៉េចឱ្យ បុគ្គលគ្រប់រូបនេះគឺមាន កងការពារខ្លួនអោយបានគ្រប់គ្នា ដើម្បីទប់ស្កាត់ពីការលុបពីវីរុសកូវីត19 ហើយយើងឈានរកការវិលត្រឡប់មកវិញ ការរស់នៅតាមបែបកន្លុងថ្មីរបស់យើង ដើម្បីចូលរួមចំណែកបង្កើននូវសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាស៊ីកិច្ចសង្គមជាតិរបស់យើងផងដែរ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print