រដ្ឋមន្ត្រីក្រសួងការពារជាតិបានផ្តាំផ្ញើកុំឲ្យមានការបារម្ភពីវ៉ាក់សាំងប្រភេទស៊ីណូហ្វាម(Sinopharm) ដោយសម្តេចអះអាងថា វាត្រូវបានពិសោធន៍យ៉ាងហ្មត់ចត់ មុននឹងត្រូវបានដាក់ឲ្យប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានការចាក់វ៉ាក់សាំងស៉ីណូហ្វាម ២០ថ្ងៃហើយនោះ បានផ្តាំផ្ញើកុំឲ្យមានការបារម្ភពីវ៉ាក់សាំងប្រភេទនេះឡើយ ដោយសម្តេចអះអាងថា វាត្រូវបានពិសោធន៍យ៉ាងហ្មត់ចត់ មុននឹងត្រូវបានដាក់ឲ្យប្រើប្រាស់។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំកងទ័ព នៅឯមន្ទីរពេទ្យព្រះកេតុមាលា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្ដេចពិជ័យសេនា បានបង្ហើបអំពីរឿងដែលសម្តេចបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន កាលពី២០ថ្ងៃមុន។ សម្តេចបានអះអាងថា រយៈពេលជាង២០ថ្ងៃមក នេះ សម្តេចមានសុខភាពល្អជាធម្មតា មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ ដោយសម្តេចបានអះអាងថា សម្តេចបានចាក់វ៉ាក់សាំងស៉ីណូហ្វាម នៅមន្ទីរពេទ្យព្រះកេតុមាលានេះតែម្តង ហើយវេជ្ជបណ្ឌិតរបស់ចិន ជាអ្នកចាក់ឱ្យសម្តេចដោយផ្ទាល់។

បើតាមសម្តេច ទៀ បាញ់ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីសម្តេចចាក់វ៉ាក់សាំងស៉ីណូហ្វាមរួចហើយ សង្កេតឃើញថា ពិតជាមានសុវត្ថិភាព ពោលមិនមានបញ្ហាអ្វីខុសប្រក្រតីកើតឡើងចំពោះសម្តេចឡើយ។ ក្នុងន័យនេះ សម្តេចបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់វ៉ាក់សាំងប្រភេទនេះ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងស្ថានភាពដ៏ចាំបាច់នេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បាននិងកំពុងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print