ជាថ្មីម្តងទៀត!​ អាមេរិក​ អំពាវនាវ​ឲ្យតួកគី​ បោះបង់ចោល និងកុំប្រើប្រាស់ឱ្យសោះនូវប្រព័ន្ធមីស៊ីល S-400 ទិញពីរុស្ស៊ី

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ជាថ្មីម្តងទៀតដែលសហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសតួកគី​ បោះបង់ចោល និងកុំប្រើប្រាស់ឲ្យសោះនូវប្រព័ន្ធមីស៊ីល S-400 ទិញពីរុស្ស៊ី ដែលនេះទំនងជាការច្រានចោល សំណើមួយរបស់ទីក្រុងអង់ការ៉ា់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។

ជាក់ស្តែងចំពោះការអំពាវនាវខាងលើរបស់សហរដ្ឋអាមេរិកខាងលេីនេះ បន្ទាប់ពីលោក ហ៊ូលូស៊ី អាកា (Hulusi Akar) រដ្ឋមន្ត្រីការពារជាតិតួកគី ក្នុងសប្ដាហ៍នេះ បានស្នើសុំការសម្រុះសម្រួលមួយដោយតួកគី ដែលជាសម្ព័ន្ធមិត្តអង្គការ NATO ដែរនោះ នឹងមិនប្រើប្រាស់ពេញលេញនូវប្រព័ន្ធមីស៊ីល S-400 ដែលរុស្ស៊ីផលិតឡើងទុកសម្រាប់ទប់ទល់នឹង យន្ដហោះចម្បាំងលោកខាងលិចនោះទេ។

បេីតាមលោក ណេដ ប្រាយស៍ (Ned Price) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានអះអាងថា គោលជំហររបស់សហរដ្ឋអាមេរិកចំពោះ S-400 នឹងមិនកែប្រែឡើយ។ លេីសពីនេះលោក Ned Price បន្តថា S-400 មិនស័ក្តិសមជាមួយបរិក្ខាយោធារបស់អង្គការ NATO នោះទេ ហើយថែមទាំងគំរាមដល់សន្តិសុខ និងបច្ចេកវិទ្យារបស់ NATO។

សូមជម្រាបថា​ ម្យ៉ាងវិញទៀត ចំពោះការដំឡើង ឬការប្រើប្រាស់ប្រព័ន្ធមីស៊ីលនេះ ក៏ផ្ទុយទាំងស្រុងពីការប្ដេជ្ញាចិត្តរបស់តួកគី ក្នុងនាមជាសមាជិក NATO ដែលនេះតម្រូវជាចំាបាច់ឱ្យតួកគីបោះបង់ចោល និងកុំប្រើប្រាស់ប្រព័ន្ធមីស៊ីល S-400 ឱ្យសោះ។

គួរបញ្ជាក់ដែរថា ជុំវិញបញ្ហានេះដែរ​លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក​ ធ្លាប់បានសន្យាថា លោកនឹងប្រកាន់ជំហរតឹងរ៉ឹងបំផុតចំពោះប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ដោយមិនធ្វើដូច អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ឡើយ៕ដោយ៖ស​ តារា

លោក ហ៊ូលូស៊ី អាកា (Hulusi Akar) រដ្ឋមន្ត្រីការពារជាតិតួកគី

លោក ណេដ ប្រាយស៍ (Ned Price) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក

...

រូបភាព​៖លោក​ ចូ​ បៃឌិន​ ប្រធានាធិបតី​អាមេរិក​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print