នគរបាលឃាត់ខ្លួនបុរស១នាក់ បន្ទាប់ដុតបំផ្លាញផ្ទះបណ្តាលឲ្យឆេះម៉ត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មនុស្សធុននេះមានប៉ុន្មានាក់ទៀតនៅខេត្តពោធិ៍សាត់ មើលចុះជននេះត្រូវបានគេបញ្ជាក់អះអាងថា បានដុតបំផ្លាញផ្ទះបណ្ដាលឲ្យឆេះអស់ទាំងស្រុង ដោយគេសង្ស័យបណ្ដាលមកពីខឹងស្រ្តីជាម្តាយ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅបន្តនីតិវិធីហើយ ។

ហេតុការណ៍ហឹង្សាដោយចេតនាដុតផ្ទះសម្បែងខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ១០ និង៥នាទី យប់ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ប្រឡាយ ស្ថិតនៅភូមិចម្ការចេក សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា, ជនសង្ស័យបង្កឈ្មោះ រ៉េត ប៑ុនរឿន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ ចំណែកផ្ទះរងការខូចខាត់ភើងឆេះទាំងស្រុងសង់អំពីឈើ មានទំហ៑ុមទទឹងប្រវែង៥ម៉ែត្រ គុណនឹងបណ្ដោយប្រវែង៧ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី រនាបក្រាលក្ដារ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា, ករណីដុតបំផ្លាញផ្ទះខាងលើ ប្រើប្រាសរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ដើម្បីជួយអន្តរាគមន៍ផងដែរ ករណីខាងលើជនបង្កខឹងស្រ្តីជាម្ដាយ សមត្ថកិច្ចឃាត់ខ្លួនជនបង្កនាំទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

គួររំលឹកថា ប៉ុន្មានថ្ងៃមុនមានបុរស១នាក់បានដុតម៉ូតូខ្លួនឆេះម៉ត់ ដោយសារតែខឹងប្រពន្ធ ដោយឡែកៈ ក្នុងថ្ងៃដដែលនោះដែរបុរស១នាក់ផ្សេងទៀត បានដុតផ្ទះឆេះសល់តែផេះផងដែរ ដោយសារតែខឹងស្រ្តីជាម្ដាយ ៕

...


ដោយៈ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print