ខេត្តកំពង់ចាម ៖ មានកេីតករណីឆេះផ្ទះទំហំ ៦ម៉ត្រគុណ៨ម៉ែត្រ សាងសង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដាថ្មក្រោម ស្ថិតនៅចំណុចភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បណ្តាលអោយឆេះ អស់ទាំងស្រុង រួម ទាំងទ្រព្យសម្បត្តិក្នុងផ្ទះដូចជា ទូរទស្សន៍ ០២គ្រឿង ស្រូវ ១០បេ ប្រាក់៣០០ដុល្លារ ខ្សែរកមាស៥ជី កង់ដៃ២១ធ្វើពីផ្លាកទីន និងសម្ភារៈប្រើប្រាស់មួយចំនួន។
ប្រភពព័ត៌មានពីសមត្ថកិច្ច កេីតឡេីងនៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី ។
ម្ចាស់ផ្ទះឈ្មោះ សួង រដ្ឋា ភេទប្រុស អាយុ ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ក្រោយពីទទួលព័ត៌មាន លោកខ្លូត ចិន្តា អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានបញ្ជាអោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវ.ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក និងចេញរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។
លោកវ.ឯក ប៉ែន ទៀងចំរើន ដែលដឹកនាំកម្លាំងចុះអន្តរាគមន៍អោយដឹងថាការខូចខាត: ផ្ទះទំហំ ៦ម៉ត្រ × ៨ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា ថ្មក្រោម , ទូរទស្សន៍ ០២គ្រឿង ស្រូវ ១០បេ ប្រាក់ ៣០០ដុល្លា ខ្សែរកមាស៥ជី កង់ដៃ២១ធ្វើពីផ្លាកទីន និងសម្ភារៈប្រើប្រាស់មួយចំនួន។
លោកថា មូលហេតុ: ម្ចាស់ផ្ទះសែនរួចបិតទ្វារទៅលេងផ្ទះដន្លង នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ មិនបានពន្លត់ភ្លើងទាននៅលើហ៊ឹងកុងម៉ា ។ អគ្គីភ័យរលត់អស់១០០% នៅវេលាមោង១៦:១០នាទី ។ តែមិនបណ្ដាលអោយអោយរបួសដល់មនុស្សនោះទេ ។
ក្នុងកិច្ចប្រតិបត្តិការណ៍នោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាអោយរថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០២គ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ០១គ្រឿង ចុះជួយអន្ដរាគមន៍ផងដែល ។ សរុបយើងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០៤គ្រឿង ប្រើប្រាស់ អស់ទឹក ០៤រថយន្ដ (រថយន្តស្រុកចំការលើ ០១គ្រឿង រថយន្តស្រុកកំពង់សៀម ០១គ្រឿង និងរថយន្តខេត្ត ០២គ្រឿង៕
ដោយ, វណ្ណៈ