រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស២៣ពាន់នាក់

ចែករំលែក៖

ប្រទេសភូមា, អ្នកទោសជាង​២៣ពាន់នាក់ត្រូវបានរដ្ឋាភិបាលយោធាលើកលែងទោស ឲ្យមានសេរីភាពឡើងវិញ​ដើម្បីជាការលើកទឹក​ចិត្តដល់ពលរដ្ឋបញ្ឈប់ការធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារ។

អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោកMin Aung Hlaing នៅថ្ងៃទី​១២ខែកុម្ភៈ បានប្រកាសថា អ្នកទោសជាង​២៣ពាន់នាក់ ត្រូវបានលើកលែងទោស ។ សារព័ត៌
មានរ៉យទ័រ​បានដកស្រង់សេចក្តីប្រកាសរបស់រដ្ឋាភិបាលយោធាដែលបានបញ្ជាក់ថា «​ យោធាកំពុងតែខិតខំបង្កើតប្រទេស ប្រជាធិបតេយ្យថ្មីជាមួយនឹងសន្តិភាព​ អភិវឌ្ឍន៍ ដោយប្រែក្លាយអ្នកទោសទៅជាពលរដ្ឋល្អជួយដល់សង្គម បង្កើនមូលដ្ឋានគ្រឹះមនុស្សធម៌ ​»។
តាមការប្រកាសរបស់រដ្ឋាភិបាល មានអ្នកទោសសរុប 23.314 នាក់ ក្នុងនោះមានជនបរទេស​៥៥នាក់​ផងដែរ ។ ការសម្រចលើកលែងទោស កើតឡើង​ក្នុងពេលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​កើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ​​។
ជាមួយគ្នានេះដែរ​ក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃទី ១១ខែកុម្ភៈ បានប្រកាស​ដាក់ទណ្ឌកម្ម​លើមន្ត្រីយោធាមីយ៉ាន់ម៉ាជាច្រើនរូបពាក់ព័ន្ធការធ្វើរដ្ឋប្រហារនៅថ្ងៃទី​១ខែកុម្ភៈ។ ទន្ទឹមនឹងនោះអាមេរិកបានអំពាវនាវដល់យោធាឲ្យបោះបង់អំណាច ។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនត្បូងមានតម្លៃចំនួន​៣ របស់យោធា និងមន្ត្រីយោធា៨រូបផ្សេងទៀត ។ ក្នុងចំណោមមន្ត្រីយោធាដែលអាមេរិកដាក់ទណ្ឌកម្ម មានទាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោកMin Aung Hlaing និងអគ្គមេបញ្ជាការរងលោកSoe Win ដែលកំពុងតែដឹកនាំប្រទេសមីយ៉ាន់ម៉ា ក្រោយការធ្វើរដ្ឋប្រហារ៕

...

ដោយ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print