ភ្នំពេញ, សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាស: ទិវាវិទ្យុពិភពលោក – លើកទី១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។
បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាទីស្រឡាញ់រាប់អានទាំងអស់គ្នា!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង ខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានដែលកំពុងបំពេញការងារនៅក្នុង ស្តាប័នវិទ្យុផ្សាយសំឡេងទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើសកលលោកទាំងមូលក្នុង ឱកាស “ទិវាវិទ្យុពិភពលោក” ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៣ខែកុម្ភៈ ហើយឆ្នាំនេះ គឺជាខួបលើកទី១១០ នៃការបង្កើតវិទ្យុផ្សាយសំឡេងនៅលើសកលលោក ហើយក៏ជាខួបលើកទី៧៥ នៃ ថ្ងៃកំណើតវិទ្យុអង្គការសហប្រជាជាតិដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦ ក្នុងគោលបំណងលើកកម្ពស់ សិទ្ធិយល់ដឹងរបស់សាធារណជន ការបង្កើននូវកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងអ្នកសារព័ត៌មាននៅក្នុង ស្ថាប័នវិទ្យុផ្សាយសំឡេងនៅទូទាំងសកលលោក និងបង្ហាញពីសារសំខាន់របស់ស្ថាប័នវិទ្យុផ្សាយសំឡេង ជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្ស ជាតិអស់រយៈពេលជាងមួយសតវត្សរ៍មកហើយដោយបានឆ្លងកាត់ការវិវត្តនៅគ្រប់សម័យកាលស្រប តាមការវិវត្តបច្ចេកវិទ្យាឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយនៅលើសកលលោក។
ខួបលើកទី១០ នៃ “ ទិវាវិទ្យុពិភពលោក * ឆ្នាំ២០២១ បានលើកយកប្រធានបទដ៏មានសារសំខាន់ ស្តីពី “នវានុវត្តន៍នៃវិទ្យុផ្សាយសំឡេងស្របតាមការវិវត្តនៃពិភពលោក – បានឆ្លុះបញ្ចាំង ពីការអភិវឌ្ឍនៃ បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងយុគសម័យបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងការបង្កើត ឡើងនូវនវានុវត្តន៍នៃវិទ្យុផ្សាយសំឡេងដើម្បីផ្សារភ្ជាប់ខ្លួនទៅនឹងសង្គមស្របពេលដែលពិភពលោក ទាំងមូលកំពុងមានការវិវត្តទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការរីករាលដាលនៃការឆ្លង ជាសកលនៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងគំរាមកំហែង និងបង្កគ្រោះមហន្តរាយយ៉ាងធំធេងដល់ អាយុជីវិតរបស់មនុស្ស សេដ្ឋកិច្ចសកល និងការកាត់ផ្តាច់នូវចរន្តសកលភាវូបនីយកម្មលើអន្តរវិស័យ ដែលតម្រូវឱ្យស្ថាប័នវិទ្យុផ្សាយសំឡេងត្រូវចេះបត់បែន និងសម្របសម្រួលខ្លួនដើម្បីដើរទាន់ការវិវត្ត នៃសភាពការណ៍នៅលើសកលលោក ការបង្កើតឡើងនូវនវានុវត្តន៍ដើម្បីប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើបក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព សុវត្ថិភាពក្នុងស្ថានភាពដែលសកលលោកកំពុងប្រឈមនឹងការរីករាលដាល ជាសកលនៃជំងឺឆ្លងកូវីដ -១៩ដ៏កាចសហាវនេះ។
សូមអានទាំងស្រុងនូវខ្លឹមសារ នៃសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាស «ទិវាវិទ្យុពិភពលោក» លើកទី១០ ក្រោមប្រធានបទ «នវានុវត្តន៍ នៃវិទ្យុផ្សាយសម្លេងស្របតាមការវិវត្ត នៃពិភពលោក»ដូចខាងក្រោម៕
ដោយ, សុខ ខេមរា