មានគ្រោះរញ្ជួយដីកម្រិត៧,៣រិកទ័រ នៅខេត្តFukushima និងខេត្ត Miyagi ដែលបណ្តាលមនុស្សប្រមាណជាង១០០នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ, ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានចេញសេចក្តីជូនដំណឹង បញ្ជាក់ថា,

នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ២៣:០៨នាទី មានគ្រោះរញ្ជួយដីកម្រិត៧,៣រិកទ័រ នៅខេត្តFukushima និងខេត្ត Miyagi ដែលបណ្តាលមនុស្សប្រមាណជាង១០០នាក់រងរបួស (ព័ត៌មានបឋម) ។
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ២៣:០៨នាទី មានគ្រោះរញ្ជួយដីកម្រិត៧.៣រិកទ័រ នៅខេត្តFukushima និងខេត្ត Miyagi ដែលបណ្តាលមនុស្សប្រមាណជាង១០០នាក់រងរបួស (ព័ត៌មានបឋម) ។ អាជ្ញាធរ ឧតុនិយមជប៉ុនបានជូនដំណឹងថា អាចមានហានិភ័យខ្ពស់ដែលអាចបាក់ដីនិងរលំផ្ទះនៅក្នុងតំបន់ ដែលរងប៉ះពាល់ខ្លាំង ។ អាស្រ័យហេតុនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ។

សេចក្តីដូចបានជម្រាបជូនខាងលើ ក្នុងករណីមានព័ត៌មានអំពីបងប្អូនខ្មែរកំពុងរស់នៅ ធ្វើការ និងសិក្សា ដែលនៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់សូមមេត្តាជូនដំណឹងមកស្ថានទូតតាម៖

១- ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ

២- ទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤ / ០៨០ ៤៤៣៩ ៥៧០៤។
ទទួលបានដំណឹងនេះ ស្ថានទូតសូមបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត និងសូមជូនពរបងប្អូន ទាំងអស់ជួបប្រទះតែសំណាងល្អ និងចៀសផុតពីការឆ្លងវីរុសកូវីដ១៩៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print