ភ្នំពេញ, មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ឧត្តមសេនីយ៍ទោ ដួង សំនៀង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានអញ្ជើញ ចុះត្រួតពិនិត្យមើលការងារសាងសង់អគារសាលប្រជុំនៅទីបញ្ជាការកងពល ដែលកំពុងដំណើរការសាងសង់យ៉ាងមមានញឹក ដោយកងវិស្វកម្មរបស់កងពលផ្ទាល់ ដែលសម្រេចបានប្រមាណ៨៥% ។
ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ទោ ដួង សំនៀង លើការងារកសាងអភិវឌ្ឍន៍អង្គភាព តែងតែបានជម្រុញដល់បណ្តាលអង្គភាពអោយធ្វើយ៉ាងណាកែច្នៃគ្រប់រូបភាពបង្កលក្ខណៈអោយកងទ័ព មានអគារស្នាក់នៅសមរម្យ កន្លែងធ្វើការស្អាត និងច្នៃប្រឌិតបន្ថែមធានាដល់ការហូបចុករបស់កងទ័ពបានគ្រប់គ្រាន់។ ក្នុងឱកាសចុះត្រួតពិនិត្យការងារសាងសង់ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានមានប្រសាសន៍ ជម្រុញដល់មេបញ្ជាការតាមបណ្តាកងឯកភាពចំណុះ ត្រូវខិតខំពង្រឹងលើការបង្កបង្កើនផល ចិញ្ចឹមសត្វទៅតាមផែនការណ៍ដែលថ្នាក់លើបានដាក់ឲ្យ ជាពិសេសការងារកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអង្គភាពត្រូវតែខិតខំបន្តកាន់តែមានភាពរីកចម្រើនជាប់ជាលំដាប់។
សូមបញ្ជាក់ថា បន្ទាប់ពីចុះត្រួតពិនិត្យមើលការងារសាងសង់អគារសាលប្រជុំ ឧត្តមសេនីយ៍ទោ ដួង សំនៀង ក៏បានអញ្ជើញចុះត្រួតពិនិត្យការងារហ្វឹកហ្វឺនពាក់កណ្តាលរៀបរយនៅទីបញ្ជាការកងពលផងដែរ៕
ដោយ, សិលា