ខេត្តបាត់ដំបង, នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អូន សុខសិលា នាយសេនាធិការរងយោធភូមិភាគទី៥ទទួលបន្ទុកការងារព្រំដែន បានចុះត្រួតពិនិត្យច្រកអន្តរជាតិដូង,ច្រកចាន់គីរី និង ច្រកតំបន់ អូរអន្លក់ ភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង។
ឧត្តមសេនីយ៍ត្រី អូន សុខសិលា ក៏បានធ្វេីការណែនាំដល់កងកម្លាំងឈរជេីងតាមបន្ទាត់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់ខ្ពស់សហការអនុវត្តឱ្យបានម៉ឺងម៉ាត់ទប់ស្កាត់ការចូលតាមច្រកព្រំដែនចំពោះពលករខ្មែរឆ្លងពីថៃត្រូវអនុវត្តតាមវិធានការសុខាភិបាល ដោយបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក និងជាពិសេសត្រូវថែរក្សាសុខភាពកងកម្លាំង ព្រមទាំងត្រូវរឹតបន្តឹងការឆែកឆេររថយន្តដឹកទំនិញគ្រប់ប្រភេទ ចៀសវាងការបន្លំលាក់ខ្លួនពលករចេញពីប្រទេសថៃគ្រប់រូបភាព នឹងសហការជាមួយប៉ូលីស ចរាចរណ៍អោយឆែកឆេរនឹងរឹតបន្តឹង ចំពោះកម្មករដែរធ្វេីចរាចរណ៍តាមដងផ្លូវ៕
...
ដោយ, សិលា