អតីតនាយករដ្ឋមន្ត្រី Albin Kurti និងសម្ពន្ធមិត្ត បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ នៅកូសូវ៉ូ ។ លោកAlbin Kurti ត្រូវបានដកចេញពីតំណែងកាលពីជិតមួយឆ្នាំមុន ក្រោមគំនាបពីរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
តាមការប្រកាសរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ជាមួយនឹងសន្លឹកឆ្នោតជាង ៩០ភាគរយបានរាប់រួច សម្ពន្ធភាពរវាងចលនាស្វ័យភាពរបស់លោក Kurti (LVV) និងបេក្ខភាពឯករាជ្យVjosa Osmani ទទួលបានសំឡេងគាំទ្រ៤៨ភាគរយ ។ នេះជាចំនួនគាំទ្រខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ១៩៩៩មក។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ នៅការិយាល័យ គណបក្សរបស់ខ្លួន លោកAlbin Kurti បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនធ្លាប់មាននៅកូសូវ៉ូ។ លោក កAlbin Kurti បានអរគុណដល់អ្នកគាំទ្រដែលផ្តល់ទំនុកចិត្តដល់លោក ដើម្បីដឹកនាំប្រទេស ។
កន្លងមក លោកកAlbin Kurti ត្រូវបានសភាបោះឆ្នោតផ្តល់ទំនុកចិត្ត ក្រោយរយៈពេលតែពីរខែប៉ុណ្ណោះ កាន់អំណាចដឹកនាំប្រទេស។ ការបោះឆ្នោតផ្តល់ទំនុកចិត្ត ដោយរងគំនាប់ពីក្រុមប្រឆាំង ដោយមានការគាំទ្រពីអតីតប្រធានាធិបតីដូណាល់ ត្រាំ កាលពីខែមីនា ឆ្នាំ២០២០។
តាំងពីដើមមក អាមេរិក និងសហគមន៍អឺរ៉ុប បានព្យាយាមអូសទាញប្រទេសនេះងាកមកខាងអឺរ៉ុបវិញ ហើយជ័យជម្នះនោះនឹងបង្កផលលំបាកយ៉ាងខ្លាំង ក្នុងការបង្កើនទំនាក់ទំនងសន្តិភាព ជាមួយប្រទេស Serbia ។ សហគមន៍អឺរ៉ុបសង្ឃឹមថា នឹងអូសទាញកូសូវ៉ូចូលជាសហគមន៍អឺរ៉ុប៕ ដោយ សាធី
រូបភាព៖ Politico.eu