អតីតនាយករដ្ឋមន្ត្រីAlbin Kurti ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅកូសូវ៉ូ

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រី Albin Kurti និងសម្ពន្ធមិត្ត បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ ​នៅកូសូវ៉ូ ។ លោក​Albin Kurti ត្រូវបានដកចេញពីតំណែងកាលពីជិតមួយឆ្នាំមុន ក្រោមគំនាបពីរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
តាមការប្រកាសរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ជាមួយនឹងសន្លឹកឆ្នោត​ជាង ៩០ភាគរយ​បានរាប់រួច សម្ពន្ធភាពរវាងចលនាស្វ័យភាពរបស់លោក Kurti (LVV) និងបេក្ខភាពឯករាជ្យVjosa Osmani ទទួលបាន​សំឡេងគាំទ្រ៤៨ភាគរយ ។ នេះជាចំនួនគាំទ្រ​ខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ​១៩៩៩មក។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ នៅការិយាល័យ គណបក្សរបស់ខ្លួន លោក​Albin Kurti បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនធ្លាប់មាននៅកូសូវ៉ូ។ លោក ក​Albin Kurti បានអរគុណដល់​អ្នកគាំទ្រដែលផ្តល់ទំនុកចិត្តដល់លោក ដើម្បីដឹកនាំប្រទេស​ ។
កន្លងមក​ លោកក​Albin Kurti ត្រូវបានសភាបោះឆ្នោតផ្តល់ទំនុកចិត្ត ក្រោយរយៈពេលតែពីរខែប៉ុណ្ណោះ កាន់អំណាចដឹកនាំប្រទេស។ ការបោះឆ្នោតផ្តល់ទំនុកចិត្ត ដោយរងគំនាប់ពីក្រុមប្រឆាំង​ ដោយមានការគាំទ្រពី​អតីតប្រធានាធិបតីដូណាល់ ត្រាំ កាលពីខែមីនា ឆ្នាំ​២០២០។
តាំងពីដើមមក​ អាមេរិក និងសហគមន៍អឺរ៉ុប បានព្យាយាមអូសទាញប្រទេស​នេះ​ងាកមកខាងអឺរ៉ុបវិញ ​ហើយជ័យជម្នះនោះនឹងបង្កផលលំបាកយ៉ាងខ្លាំង ក្នុងការបង្កើនទំនាក់ទំនងសន្តិភាព ជាមួយប្រទេស Serbia ។ សហគមន៍អឺរ៉ុបសង្ឃឹមថា នឹងអូសទាញកូសូវ៉ូចូលជាសហគមន៍អឺរ៉ុប៕ ដោយ សាធី

...

រូបភាព៖ Politico.eu

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print