ខេត្តបាត់ដំបង, បន្ទាប់ពីមានបទបញ្ជាពីសម្ដេចតេជោបហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យដកតំណែងអធិការនគរបាលស្រុកកំរៀង និងបណ្ដេញពីក្របខ័ណ្ឌ ព្រមទាំងចិត្តវិធានការតាមផ្លូវច្បាប់ ចំពោះការប្រព្រឹត្តអំពើពុករលួយ ដោះលែងមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់។ នៅថ្ងៃដដែលនេះក៏មានពលករចំនួន ៤នាក់ បានបន្លំខ្លួនតាមឡានដឹកទំនិញដើម្បីឆ្លងដែនខុសច្បាប់មកកម្ពុជា ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
នេះជារូបភាពពលករខ្មែររបស់យើង៤នាក់ និងនារីជនជាតិវៀតណាមម្នាក់ បានលួចឆ្លងដែនខុសច្បាប់ពីថៃមកខ្មែរ តាមច្រកដូង ឫច្រកឡែម កាលពីព្រឹកថ្ងៃទី១៥ កុម្ភ: ដោយពួកគេបានជិះនៅក្នុងប្រដាប់ដាក់ផ្លែស្វាយលើរថយន្ត! ពេលនេះពួកគេទាំង៥នាក់ ត្រូវបានយកទៅធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគកូវីដ១៩ហើយ៕
...
ដោយ, សិលា