អន្តរជាតិ៖ បើយោងតាមការលើកឡើងនៅក្នុងរបាយការណ៍ថ្មី ដែលទើបបានចេញផ្សាយថ្មីៗនេះ បានបញ្ជាក់ថា រដ្ឋាភិបាលក្នុងប្រទេសប្រមាណជាង ៨០ នៅជុំវិញពិភពលោក បានប្រើប្រាស់ការរាតត្បាតជំងឺកូវីដ១៩ ធ្វើជាហេតុផលក្នុងការរឹតបន្តឹងសេរីភាពសារព័ត៌មាន និងការប្រឆាំងតវ៉ាដោយសន្តិវិធី។
បេីតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការសិទ្ធិមនុស្ស Human Rights Watch កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានផ្តោតទៅលើទិន្នន័យដែលបានកើតមានឡើងក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅ ពីការដែលរដ្ឋាភិបាលនានាប្រើប្រាស់ច្បាប់ក្នុងគ្រាមានអាសន្ន ការចាប់ចង ការគំរាមកំហែង និងការរឹតបន្តឹងជាដើមក្នុងការបង្ក្រាបអ្នកប្រឆាំងរិះគន់។
ជាក់ស្ដែងនៅក្នុងប្រទេសចិន អាជ្ញាធរ បានចាត់វិធានការជាបន្ទាន់ក្នុងការចាប់ឃុំខ្លួ ននិងដាក់ពិរុទ្ធក្រុមវេជ្ជបណ្ឌិត អ្នកសារព័ត៌មាននិងសកម្មជន ដែលបានផ្សព្វផ្សាយព័ត៌មានពីដំបូងៗ ជុំវិញវីរុសកូរ៉ូណា។
គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង កាលពីខែមុន បានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតមនុស្សប្រមាណ ១៧.០០០ នាក់ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធអនឡាញ ស្តីពីការឆ្លងរាតត្បាតនៃនៃជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Human Rights Watch៕ដោយ៖ស តារា
រូបភាព៖ឯកសារ