នគរបាលខេត្តក្រចេះធ្វើសន្និសីទកាសែតបង្ហាញមុខឃាតកសម្លាប់គូដណ្តឹងរបស់ខ្លួនចំថ្ងៃការ

ចែករំលែក៖

ខេត្តក្រចេះ៖ នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ សមត្ថកិច្ចធ្វើសន្និសីទសារព័ត៌មាន​បង្ហាញមុខជនដៃដល់ជាឃាតកដ៏សាហាវយង់ឃ្នងកាប់សម្លាប់គូដណ្តឹងរបស់ខ្លួន ក្នុងថ្ងៃរៀបមង្គលការ ។

ឃាតកជាជនដៃដល់ ជាកូនកំលោះសម្លាប់កូនក្រមុំត្រូវបានសមត្ថកិច្ចប្រមាញ់ ចាប់បាននៅស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីរូបគេ ព្យាយាមរត់គេចខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងថ្ងៃរៀបមង្គលការ កូនកំលោះ កូនក្រមុំនៅពេលរសៀលថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិតនៅភូមិ​​កណ្តាល​ ឃុំ​ស្រែ​ចារ​ ស្រុក​ស្នួល​ ភ្ញៀវប្រុសស្រី បានចូលរួមនៅក្នុងពិធីចូលរោង ដែលមានមេបាសងខាងតាមប្រពៃណី ក្រោយបញ្ចប់សូត្រមន្តចូលរោងការ កូនកំលោះបានរៀបគម្រោងគិតទុកជាមុន លួងលោមកូនក្រមុំឲ្យទៅមុជទឹកអណ្តូងនៅខាងក្រោយផ្ទះ រួចហើយគេក៏បានកាប់ជាច្រើនកាំបិត បណ្តាលឲ្យកូនក្រមុំដេកស្លាប់នៅក្នុងថ្លុកឈាម រួចហើយគេក៏បានគេខ្លួនពីកន្លែងកើតហេតុ ។

សាក្សីខ្លះនិយាយថា អាពាហ៍ពិពាហ៍មួយនេះ អាចកើតឡើងដោយការបង្ខំចិត្តដោយសារភាគីខាងប្រុស មិនពេញចិត្តខាងកូនក្រមុំ ទើបនៅថ្ងៃរៀបមង្គលការ កូនកំលោះគិតខ្លី រួមទាំងភាពឆេវឆាវផងនោះ បានក្លាយទៅជាឃាតកដៃដល់ កាប់សម្លាប់កូនក្រមុំ ដោយមិនដឹងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល និងរន្ធត់ ជាពិសេស ឪពុកម្តាយ រួមទាំងសាច់ញាតិខាងកូនក្រមុំ បានយំទួញសោក អាឡោះអាល័យពន់ពេក និងមិននឹកស្មានថា ក្តីប៉ងប្រាថ្នា ចង់បានកូនកំលោះធ្វើជាសមាជិកគ្រួសារ ក្លាយជាមនុស្សឃោរឃៅ កាប់សម្លាប់កូនជាទីស្រឡាញ់របស់ខ្លួនបែបនេះ ៕

20160227211355

20160227211356 (2)

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print