ភ្នំពេញ៖ ឪពុកម្តាយបានបាត់កូន៣ថ្ងៃ រកឃើញកំពុងនៅជាមួយសង្សារ ហៅមកវិញសន្យាផ្សំផ្គុំជាគូ ។ហេតុការណ៍បាត់កូន រួចបានមកប្តឹងសមត្ថកិច្ចកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងករណីបាត់កូនស្រីម្នាក់អាយុ១៩ឆ្នាំ ដោយសារមានយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ពង្រត់យកទៅបាត់ ។
ក្រោយពេលរកឃើញកូនស្រីរួចមក នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ លោកសំ ហុិន អាយុ៤៨ឆ្នាំ រស់ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា ត្រូវជាឪពុកនារីដែលបាត់ខ្លួន បានមកដកពាក្យបណ្តឹងនៅប៉ុស្តិជ្រោយចង្វាវិញ ។
កូនស្រីរបស់គាត់ឃើញវិញ ដោយសារតែនាងមានស្នេហាជាមួយយុវជនម្នាក់ ហើយពង្រត់គ្នាទៅផ្ទះបងខាងប្រុសឯស្រុកមុខកំពូលខែត្តកណ្តាល ហើយចាស់ទុំទាំងសងខាងបានព្រមព្រៀងគ្នានឹងផ្សំផ្គុំឱ្យបានគ្នាជាគូទៅអនាគត ដោយឪពុកម្តាយខាងប្រុសសន្យាថារងចាំ២ឆ្នាំទៀតនឹងចូលស្តីដណ្តឹងរៀបការឱ្យពួកគេទាំង២នាក់ ។
លោក សម ហីុន ត្រូវជាឪពុក និង អ្នកស្រីកែវណាវី ត្រូវជាម្ដាយសព្វថ្ងៃ មានទីលំនៅក្រុមទី៧ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រីឯកូនស្រី ឈ្មោះ សម ស្រីពេជ្រ អាយុ១៩ឆ្នាំ ។ ចំណែកតួប្រុស លោក សំហុិននិយាយថាមិនស្គាល់ឈ្មោះទេតែគេរស់នៅម្តុំស្ពានទី១៣ភូមិព្រែកអញ្ជាញឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្តាល ។
លោក សំ ហុិន បានប្រាប់ភ្នាក់ងារកម្ពុជាថ្មីថា បន្ទាប់ពីបាត់កូនស្រីជាទីស្រលាញ់របស់គាត់ ក្រុមគ្តួសារទាំងមូលមានការភ័យព្រួយបាតម្ភយ៉ាងខ្លាំង ហើយបានដើររកគ្រប់ច្រកល្ហកតែមិនឃើញ ពោលគឺបាត់កាលពីវេលាម៉ោង២០និង០០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយពុំដឹងមូលហេតុ ក្រោយមកក៏ឮដំណឹងថា កូនស្រីរបស់គាត់បានទៅជាមួយសង្សារដែលស្រលាញ់តាមរយៈវេស្បុក ដេកនៅផ្ទះបងថ្លៃឯភូមិ តាកុយឃុំរកាកោងស្រុកមុខកំពូល ខេត្តកណ្តាល ។
លោក ពូសំហុិន បានបន្តថា ដោយសារតែកូនៗស្រលាញ់គ្នា អាណាព្យាបាលទាំងសងខាងក៏មិនចង់បំបែកបំបាក់ពួកគេដែរ ហើយបានផ្សំផ្គុំពួកគេទាំង២ឱ្យក្លាយជាប្តីប្រពន្ធតាមអ្វីដែលគេចង់បានដោយសន្យា២ឆ្នាំទៀតនឹងចូលរោងការហើយ។
យ៉ាងណាក៏ដោយការរងចាំដោយអន្ទះសាររយៈពេល២ឆ្នាំយូរណាស់ ហើយបើតាមអ្វីដែលឪពុកម្តាយខាងប្រុសសន្យាវាមិនថ្វីទេ បុ៉ន្តែ២ឆ្នាំអ្វីៗក៏អាចប្រែប្រួលដែរ ៕
ដោយ៖ ជ្រោយពេជ្រ