​ទាហាន​ផ្កាយ​១​ ក្រសួងការពារជាតិ​ បើករថយន្ត​ពាក់​ស្លាក​លេខ​ ខ​.​ម​ ដក​កាំភ្លើង​បាញ់​១​គ្រាប់​បង្ក​ការ​ភ្ញាក់ផ្អើល​គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិចបន្តួច​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទាហាន​ផ្កាយ​១​នៅ​ក្រសួងការពារជាតិ​ បើករថយន្ត​ពាក់​ស្លាក​លេខ​ ខ​.​ម​ បាន​ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​បុរស​ម្នាក់​ទៀត​ ប៉ុន្តែ​ត្រូវ​គេ​គេច​ទាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ស្ទើរ​ពាក់កណ្តាល​ក្រុង​ គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិចបន្តួច​ ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ស្តុ​ប​២០០៤​ តែ​មន្ត្រី​ទាហាន​រូប​នោះ​ព្យាយាម​បើករថយន្ត​ឈប់​ទុក​ចោល​ចូល​ក្នុងផ្ទះ​ រហូត​ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​លួច​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ បុរស​ជា​ជន​បង្ក​ដក​កាំភ្លើង​បាញ់​១​គ្រាប់​នោះ​ គឺ​ទាហាន​ពាក់​ផ្កាយ​១​ និង​មានឈ្មោះ​ ហេង​ ធ្វើការ​នៅ​ក្រសួងការពារជាតិ​ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​ វី​ អាយុ​២៧​ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូឌុប​ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​បើ​តាម​សម្តី​រៀបរាប់​ពី​បុរស​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​វី​វ៉ា​ ព​ណ៍​ខ្មៅ​ សេរី​ឆ្នាំ​២០០៦​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1I-2354​ ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២​ ឆ្លង​ទៅ​ផ្លូវ​លេខ​២៧១​ ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ី​ស​ RX​ 330​ ព​ណ៍​ស្ករ​ ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​02​ 2-6882​ ជិះ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ល្បឿន​លឿន​គៀរ​គាត់​បណ្តាល​ឱ្យ​ដួល​ ។​ ពេល​នោះ​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ និង​យកដៃ​ទះ​រថយន្ត​ហើយ​និយាយ​ថា​ ម៉េច​ក៏​បើករថយន្ត​មិនដឹង​អីចឹង​ លឺ​ដូចនេះ​បុរស​ជា​ទាហាន​ពាក់​ផ្កាយ​១​ម្នាក់​នោះ​ បាន​យក​កាំភ្លើងខ្លី​អា​មេ​ រួច​បាញ់​សំដៅ​មក​លើ​គាត់​ចំនួន​១​គ្រាប់​ ប៉ុន្តែ​គាត់​ឃើញ​ទាន់​គេច​ផុត​ដោយ​មិន​មាន​រង​របួស​នោះ​ទេ​ ។​

ប្រភព​បន្ត​ថា​ បន្ទាប់​ពី​បាញ់​រួច​ជន​បង្ក​បាន​បើករថយន្ត​ព្យាយាម​គេចខ្លួន​ តែ​ត្រូវ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ និង​ស្រែក​ឆោឡោ​ឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​កងរាជអាវុធហត្ថ​កំពុង​ជិះ​ល្បាត​ ដេញ​តាម​និង​ទំនាក់ទំនង​ទៅ​កម្លាំង​បន្ថែម​ទៀត​ រហូត​ដេញ​ដល់​ចំណុច​កើតហេតុ​ ទើប​ជន​បង្ក​រត់​ចូល​ផ្ទះ​ដោយ​ទុក​រថយន្ត​ចោល​មុខ​ផ្ទះ​ ។​

ភ្លាម​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ជា​ច្រើន​នាក់​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​នៅ​មុខ​ផ្ទះ​ជន​បង្ក​ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ ដែល​អះអាង​ខ្លួន​ថា​ជា​បងប្អូន​ជន​បង្ក​ដែល​បាន​ប្រមូល​ឥ​វ៉ា​ន​នៅ​ក្នុង​​រថយន្ត​ ជាមួយនឹង​រថយន្ត​ជន​បង្ក​យក​ទៅ​ទីបញ្ជាការ​កង​រាជ​អា​វុ​អ​ហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​សួរនាំ​បន្ត​ ៕​

20160227211356 (1)

20160227211411

IMG_0714

20160227211411 (1)

20160227211356

...

ដោយ៖ ជី​ម​ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print